ខេត្តសៀមរាប ៖ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយនាៗនៅក្នុងបណ្តាញសង្គមក៌ដូចជា អង្គភាពសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយក៌ដូចជាការសំណូមពររបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងគ្រោះក្នុងករណីជម្លោះដីធ្លីរវាង ពលរដ្ឋជាច្រើនគ្រួសារ និង លោកជំទាវលី អ៊ុំអេងដែលលួច ចូលទៅបោះរបងហ៊ុំពទ្ធ័រំលោភយកដីពីរម្ចាស់គេហើយ រួចប្តឹងម្ចាស់ដីដើមទៅតុលាការថែមទៀត ក្នុងករណីនេះបានធ្វើឲ្យល្បីរន្ទឺពាសពេញក្នុងបណ្តាញសង្គមប្រព័ន្ធផ្សព្វផ្សាយ ថា លោកជំទាវ លីអ៊ុំអេង បានធ្វើឲ្យទឹកភ្នែកប្រជាពលរដ្ឋជាច្រើនគ្រួសារបង្ហូរសុំកិច្ចអន្តរាគមន៍ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ឲ្យពួកគាត់ស្ថិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ជាក់ស្តែងកាលពីថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២៩២៣ មានប្រជាពលរដ្ឋជាច្រើនគ្រួសារមានការមិនសប្បាយចិត្តដោយទទួលដំណឹងមួយដ៌ហួសចិត្តបានឃើញប្រព័ន្ធផ្ស្ព្វព្វផ្សាយ
ក្នុងស្រុកមួយអង្គភាពបានធ្វើការបកស្រាយតាមគំនិតក៌ដូចជាអំណាចឥទ្ធិពលរបស់លោកជំទាវ លីអ៊ុំ អេង ដែល វង្វេងស្មារតី បានឲ្យអ្នកសារព័ត៌មានក្នុងស្រុកមួយអង្គភាពធ្វើការ
បកស្រាយក៌ដូចជាការឆ្លើយតបទៅនិងមហាជននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ឲ្យបានដឹងដោយមានសម្លេងដើមរបស់
លោក ជំទាវ លីអ៊ុំអេង ផ្ទាល់និងការផ្សាយរបស់អង្គភាពខាងលើ ដោយមានខ្លឹមសារ ថាលោកហ៊ីវ ហ៊ាន និង ប្រពន្ធឈ្មោះហៀប ផុន បានផ្តិតមេដៃលក់ដីឲ្យលោកជំទាវ ដោយទទួលស្គាល់ពីរអាជ្ញាធរភូមិឃុំហើយបែជាមកបំភ្លៃការពិតទៅវិញ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនាៗបានធ្វើការផ្សព្វផ្សាយកាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣ មានចំណងជើងថា អុញនោះ ! បែកធ្លាយរឿងមកថ្មីទៀតហើយ ជំទាវលី អ៊ុំអេង ប្រើស្ទិលចាស់ ចូលហ៊ុំពទ្ធ័យកដីគេពីរម្ចាស់ជិត១០ហិកតា ហើយប្តឹងម្ចាស់គេទៅតុលាការទៀត តើជំទាវបណ្ឌិតឧកញ៉ាលី អ៊ុំអេងទៅរៀននៅសាលាឯណា អីក៌ចេះម្លេះ?និងនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៣ មានចំណងជើងថា អីយ៉ាផ្ទាំងវាំងននខ្មៅត្រូវបានលាតត្រដាងហើយ អ្វីដែលនៅពីរក្រោយការចូលហ៊ុំពទ្ធ័យកដីគេ ជិត ១០ហិកតា របស់ជំទាវលី អ៊ុំអេង ខណ:អ្នកភូមិលើកគ្នាមកផ្តល់បទសម្ភាសន៍ ដើម្បីឲ្យថ្នាក់ដឹកនាំជួយរកដំណោះស្រាយជូនពួកគាត់។ ខ្លឹមសារទាំងអស់នេះគឹជា ទុកកង្វល់របស់ប្រជាពលជាច្រើនគ្រួសារដែលបានសំណូមពរឲ្យអង្គភាពសារព័ត៌មានជាច្រើនអង្គភាពជួយធ្វើការផ្សព្វផ្សាយដើម្បីឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក៌ដូចជាស្ថាប័នប្រព័ន្ធតុលាការ ជួយរកយុត្តិធម៌ឲ្យពួកគាត់ ដោយពួកគាត់បានលក់ដីធ្លាប់បានលក់ដីមួយកន្លែងស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយ ស្រី អោយទៅបុរសម្នាក់ជាកូនចៅរបស់ឈ្មោះលី អ៊ុំអេង មិនមែនលក់អោយឈ្មោះលី អ៊ុំអេង នោះឡើយ ហើយបច្ចុប្បន្នដីនោះ កំពុងស្ថិតនៅក្នុងក្រុមហ៊ុនអង្គរ លែនម៉ាក បែជាលោកជំទាវលី អ៊ុំអេង ប្រាប់ទៅអ្នកសារព័ត៌មានក្នុងស្រុកមួយថា ឈ្មោះហៀប ផុន ពិតជាបានផ្តិតមេដៃលក់ដីមួយកន្លែង ស្តិតក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ អោយទៅរូបគាត់ទៅវិញ ហើយបានប្រមានរកប្តឹងអ្នកសារព័ត៌មានថែមទៀតផងប៉ុន្តែឥឡូវនេះដោយសារតែលោកជំទាវធ្វើតែបុណ្យរៀនតែធម៌និងធ្វើស្រែតែប៉ុណ្ណោះកុំអី ប្តឹង ប្តឹង ប្តឹង ប្តឹង តើអស់ប៉ុន្មានលុយ។
យោងតាមប្តីប្រពន្ធមានឈ្មោះខាងលើ បានឲ្យអង្គភាពយើងជួយធ្វើការផ្សព្វផ្សាយពីរល្បិចកលរបស់លោកជំទាវលីអ៊ុំអេង ហ៊ានបញ្ចេញសម្លេងទាំងបំពានក្រុមគ្រួសារយើងខ្ញុំបានបញ្ជាក់ហើយថា បានលក់ដីស្ថិតក្នុងភូមិសណ្តាយ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី មិនមែនលក់ដីនៅក្នុងភូមិប្រិយ៍ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នោះទេ?ក្រុមគ្រួសារយើងខ្ញុំសុំអំពាវ នាវដល់ថ្នាក់ដឹកនាំ និងស្ថាប័នច្បាប់ មេត្តាស្រាវជ្រាវលើករណីនេះផងហើយផ្តល់ភាពត្រឹមត្រូវ ដល់គ្រួសារយើងខ្ញុំ រួមទាំងជនរងគ្រោះផ្សេងទៀតក្នុងអំពើ រំលោភ បំពានលើដីធ្លីពីសំណាក់ជំទាវ លី អ៊ុំអេង និង អ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយមិនមានការពិតនោះ។
សូមរំលឹកផងដែរថា ក្នុងជំនួបរវាងអ្នកសារព័ត៌មាននិងសម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី៥ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅសាលពិពណ៌កោះពេជ្រ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ចំនួន០៨ចំណុច ត្រង់ចំណុចទី៥-ចូលរួមយុទ្ធនាការ ប្រយុទ្ធជាមួយនឹងភាពអសកម្ម ភាពមិន
ប្រក្រតី អំពើពុករលួយ និងភាពអយុត្ដិធម៌នៅក្នុងសង្គម ដើម្បីកសាងកម្ពុជាជាសង្គមមួយដែលស្អាតស្អំ មានតម្លាភាព ។
សម្ដេចតេជោក៏បានដាស់តឿនសារជាថ្មីរដល់អ្នកសារព័ត៌មាន គឺកុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និង
ថ្ងៃនោះសម្ដេចតេជោក៏បានផ្ដល់សារសំខាន់មួយទៀតគឺ អ្នកសារព័ត៌មានត្រូវផ្សាយការពិតកុំប្រឌិតរឿងអ្នកដ៏ទៃ ។ និងសូមឲ្យអ្នកសារព័ត៌មាន ចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងខណៈដែលរាជរដ្ឋាភិបាល កំពុងតែជំរុញកែទម្រង់រដ្ឋ ដើម្បីឲ្យមានតម្លាភាព ដែលទាមទារឲ្យអ្នកសារព័ត៌មាន បំពេញតួនាទីតាមវិជ្ជាជីវៈមានសមត្ថភាព និងសិក្សាបញ្ហាដ៏ស៊ីជម្រៅ ហ៊ានបញ្ចេញនូវការពិត ។
នឹងទី៦-ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ ទាំងក្នុងក្របខណ្ឌជាតិ និងអន្ដរជាតិ ដែលបច្ចុប្បន្នតំណាងសារព័ត៌មានរបស់យើង ក៏មានក្នុងក្របខណ្ឌស្ថាប័នជាតិអាស៊ាន ដែលតម្រូវឲ្យស្ថាប័នព័ត៌មានធ្វើការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិតនិងព័ត៌មានក្លែងក្លាយ ឲ្យកាន់តែសកម្មថែមទៀត ៕