បាត់ដំបង៖លោកស្រី វិន សាវឿន ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានយើងកាលពីថ្ងៃទី ២៤ ខែ មេសាឆ្នាំ ២០២៥ បានរៀបរាប់ថាលោក ម៉ៅ ស៊ីថា ដែលជាអតីតបតីប្តីធ្លាប់បានប្រើអំពើហិង្សាលើលោកស្រីជាច្រើនលើកច្រើនសារតែស៊ូទ្រាំអត់ធ្មត់ដើម្បីកូនស្រីទាំងពីរនាក់។ តែទោះបីមានការអត់ធ្មត់យ៉ាងណាក៏ដោយលោក ម៉ៅ ស៊ីថា នៅតែបន្តធ្វើទុក្ខបុកម្នេញទៅផ្ទះលោកមេភូមិសំឡេងលះគ្នាម្ដងជាពីរដង ទើបលោកស្រីវិន សាវឿន សម្រេចចិត្តលែងលះគ្នាដោយសន្តិវិធីដែលមានលោកមេភូមិអន្លង់ស្វាយជាអ្នកធ្វើកិច្ចសន្យាបែងចែក
ទ្រព្យសម្បត្តិ៖
១.លោក ម៉ៅ ស៊ីថា ទទួលបានត្រាក់ទ័រមួយគ្រឿង ឡានមួយគ្រឿងគោយន្តមួយគ្រឿង ដំណាំត្រសក់មួយហិចតា ស្រូវបួនហិចតានិងធានាសងធនាគារ ពេលសងរួចយកប្លង់ចំការនិងប្លង់ផ្ទះប្រគល់ឱ្យកូនស្រីទាំងពីរ ចំណែកភាគីខាងប្រពនមិនបានទទួលទ្រព្យអ្វីទាំងអស់ដោយភាគីខាងប្ដីមិនឱ្យ។ក្រោយមកក៏បានលេចលើដំណឹងបែកធ្លាយថាលោកម៉ៅ ស៊ីថា បានលួចលក់ដីពីហិចតា ដែលជាដីបានចែកឲ្យកូនស្រីទាំងពីររួចទៅហើយនោះ។លោកស្រីវឿន សាវិន បានបន្តទៀតថាមិនចង់ធ្វើអ្វីនោះទេសុំត្រឹមឱ្យតែអតីតប្ដី យកដីពីហិចតាប្រគល់មកឲ្យកូនស្រីពីរនាក់វិញបានហើយ ព្រោះដី ២ហិចតានោះវាជាសេដ្ឋកិច្ចមួយផ្នែកដើម្បីឲ្យកូនស្រីទាំងពីរបានរៀនបន្ត រូបលោកស្រីផ្ទាល់បច្ចុប្បន្នដើរស៊ីឈ្នួលគេបានលុយទុកផ្គត់ផ្គង់ឲ្យកូនមិនដែលបានគិតដល់ខ្លួនឯងនោះទេ។
លោកស្រីវឿន សាវិន បន្តទៀតថា ប្ដឹងទៅសាលាឃុំតាគ្រាមជិតកន្លះឆ្នាំមកហើយមិនឃើញធ្វើការរកដំណោះស្រាយជូនលោកស្រីនិងកូននោះទេបានត្រឹមតែសន្យាថ្ងៃនេះថ្ងៃនោះ ផ្ទុយទៅវិញថែមទាំងហាមឃាត់លោកស្រីមិនឲ្យទៅរុះរើបង្គោលព្រំដី ដែលភាគីលួចទិញដីស្ងាត់ៗនោះយកបង្គោលមកបោះ។លោកស្រីបន្ថែមថា លោកម៉ៅ ស៊ីថា មិនគោរពកិច្ចសន្យាដែលធ្វើដោយលោកមេភូមិអន្លង់ស្វាយបែបនេះតើមានទោសទណ្ឌដែរឬទេ? បើមានសូមអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយចាត់វិធានការតាមផ្លូវច្បាប់និងរកយុត្តិធម៌ជូនលោកស្រីនិងកូនស្រីទាំងពីរផង។ ការលួចលក់ដីស្ងាត់ៗនេះធ្វើឲ្យលោកស្រីនិងកូនហួសចិត្តយ៉ាងខ្លាំង ហេតុអ្វីបានលោកមេភូមិមេឃុំហ៊ានស៊ីញ៉េទិញលក់ដីដោយមិនមានស្នាមម្រាមដៃរបស់កូនលោកស្រីទាំងពីរ នេះជាអាថ៌កំបាំងឬយ៉ាងណារូបលោកស្រីផ្ទាល់ពុំដែលបានជួបរឿងបែបនេះពីមុនមកឡើយ។ចំណែកលោកមេឃុំ តាគ្រាមអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លឺបាននៅឡើយដោយទូរសព្ទខលចូលជាច្រើនដងតែមិនមានអ្នកទទួល។ចំណែកលោកម៉ៅ ស៊ីថា អង្គភាពយើងនិងស្វែងរកសំការបំភ្លឺជុំវិញរឿងរ៉ាវខាងលើ។ លោកស្រីវឿន សាវិន និងកូនស្រីទាំងពីរសូមអំពាវនាដល់ឯកឧត្តមអភិបាលខេត្តបាត់ដំបង មេត្តាជួយរកដំណោះស្រាយឱ្យសុក្រិតនិងយុត្តិធម៌ជូនលោកស្រីកូនទាំងពីរនាក់ផង។អត្ថបទរូបភាពដោយ៖រី រិន