ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់ឲ្យកងទ័ពត្រៀមលក្ខណៈជានិច្ច ដើម្បីទប់ ស្កាត់ភេរវកម្ម ដែលអាចកើតមានលើទឹកដីកម្ពុជា

កម្លាំងមានសមត្ថកិច្ចត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ពេលវេលា ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្មជាយ ថាហេតុនៅ ប្រទេសកម្ពុជា។ នេះជាការបញ្ជាក់របស់សម្តេចធិបតិ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅក្នុងឱកាសចូលរួមអបអរ សាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។

ថ្លែងក្នុងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យកងទ័ពទាំងអស់ថា ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ ដើម្បីទប់ស្កាត់ករណីភេរវកម្ម ត្បិតគេមិនអាចដឹងបានថា ភេរវកម្មមិនអាចកើតមានលើទឹកដីកម្ពុជានោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា នាពេលកន្លងទៅ កងទ័ពបានទប់ស្កាត់ករណីភេរវកម្មជាច្រើនករណី ដូច្នេះកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់។ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ជាការងារសំខាន់ ដែលត្រូវត្រៀមលក្ខណៈ ប្រសិនវាកើត មិនមាននរណាទាយបានថា ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ។ សម្ដេចធិបតី ក៏បានណែនាំកងទ័ពត្រូវត្រៀមលក្ខណៈ ការពារនៅតំបន់មួយចំនួន ដូចជានៅខេត្តព្រះសីហនុ ខេត្តសៀមរាប និងរាជធានីភ្នំពេញ ដែលមានវត្តមាន នូវភ្ញៀវទេចណ៍ជាច្រើន ព្រោះថា ការគំរាមគំហែង បែបមិនប្រព្រៃណីនេះ គឺជាឆ្លងព្រំដែន។

សម្តេចធិបតី បានបញ្ជាក់បន្ថែមដែរថា បញ្ហាកើតឡើងទាក់ទងទៅនឹងការប្រឆាំងភេរកម្ម ការប្រយុទ្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបទៅនឹងគ្រោះមហន្ដរាយ នឹងក្លាយទៅជាឧទាហរណ៍មួយចំនួន នៃសមរភូមិបែបថ្មីនៅក្នុងសតវត្សទី ២១នេះ។ សម្ដេចធិបតីបន្ថែមថា ការកើនឡើងនៃបញ្ហាទាំងនេះ សក្ខីភាពនៃភាពចាំបាច់នៃអង្គភាពទ័ពពិសេសមួយ ដែលមានសមត្ថភាពខ្ពស់ អាចឆ្លើយតបបានឆាប់រហ័ស និងទាន់វេលា ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *