ព័ត៌មានជាតិ

ល្បែងស៊ីសងជល់មាន់អនឡាញកំពុងរីករារាលស្ទើរតែគ្រប់ទីកន្លែងចំណែកសមត្ថកិច្ចពាក់ព័ន្ធខេត្តកំពង់ឆ្នាំងនៅមិនទាន់ចុះបង្ក្រាបបិទទីតាំងណាមួយបាននៅឡើយបានត្រឹមតែធ្វើកិច្ចសន្យា..!

កំពង់ឆ្នាំង៖មហាជនរិះគន់យ៉ាងខ្លាំងលើល្បែងស៊ីសងមាន់អនឡាញព្រមទាំងឡូតូនិងយូគីដែលជាប្រភេទល្បែងកាស៊ីណូកំពុងតែដាក់ពន្លាយដល់កាំជណ្ដើរផ្ទះប្រជាពលរដ្ឋនិងក្បែរសាលារៀន ដែលជាថ្នាលបណ្ដុះបណ្ដាលនូវទំពាំងស្នងឬស្សីចំណែកសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប ។

កាលពីថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ ២០២៣ កំពុងល្បីដូចពលរដ្ឋរាយការណ៍មែនថាទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមជាច្រើនកន្លែងក្នុងស្រុកកំពង់ត្រឡាច បើកដំណើដំណើរការកែលម្អកុំឲ្យស្ងាត់នៅក្នុងមូលដ្ឋានភូមិឃុំ។ ទីតាំងជាច្រើនកន្លែងក្នុងហាងកាហ្វេនិងក្លឹបបាល់ទះ ដែលមានល្បែងឡូតូប្រភេទអនឡាញ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងបើកដំណើរការរទទួលភ្ញៀវយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាល ប៉ុន្មាននោះទេ ទើបពលរដ្ឋខ្លះឆ្ងល់ថាហេតុអ្វីមន្ត្រីសមត្ថកិច្ចមូលដ្ឋានមិនដឹងទៅវិញ? ឬក៏ត្រូវដងត្រូវផ្លែគ្នាអស់ហើយទេដឹងទើបមិនមានវិធានការបង្ក្រាបសោះ។

ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិឃុំសង្កាត់មានសុវត្ថិភាព ទាំង៧ ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវក្របខណ្ឌទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។

ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ខេត្តកំពង់ឆ្នាំង បែជាបណ្តែត បណ្តោយឲ្យម្ចាស់ទីតាំងទាំងនោះបើកលេងល្បែងស៊ីសង បញ្ជល់មាន់ នឹងឡូតូតាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង ដែលជាហេតុបង្ករភាពអនាធិបតេយ្យ។

ប្រភពច្បាស់ការពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានឲ្យដឹងថា! អ្នកញៀនល្បែងសុីសងទាំងនោះ ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារ ហើយនាំគ្នាស្រែកហូ៊រ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

ក្នុងទីតាំងមួយចំនួនខ្លះគឺបងប្អូនប្រជាពលរដ្ឋបានឃើញមានកិច្ចអន្តរាគមន៍ ហើយនឹងធ្វើកិច្ចសន្យាម្ដងម្កាលប៉ុន្តែគ្រាន់តែជាការបិទបាំងភ្នែកមហាជនប៉ុណ្ណោះ។

អ្នកច្បាប់បានលើកឡើងថា ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ!

ចំណែកលោកអធិការស្រុកវាលវែងនៅមិនទាន់ចុះមកបំពេញតួនាទីខ្លួនឯងនៅឡើយនោះទេ។

បើយោងតាមមាត្រា ៥នៃច្បាប់ស្តីពី ការបង្ក្រាបល្បែងស៊ីសង បានចែងថា ៖ អ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសងអ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង ត្រូវប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ។

តែអស់លោកពាក់ព័ន្ធមួយចំនួនបែរជាមិនបំពេញតួនាទីដែលប្រមុខរាជរដ្ឋាភិបាល ប្រគល់តួនាទីឱ្យបង្រ្កាបរាល់បទល្មើសល្បែងស៊ីសង ដែលជាប្រភពបង្កើតចោរកម្ម។

មហាជនសូមស្នើឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំងជាពិសេសលោកឧត្តមសេនីយ៍ទោ ខូវ លី នគរបាលខេត្តកំពង់ឆ្នាំងសូមមេត្តាចាត់វិធានការចុះបង្ក្រាបល្បែងស៊ីសងខាងលើនេះផងទាន។ ជុំវិញទៅនឹងការផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបកស្រាយបំភ្លើងពីសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយ អង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លើងរាល់ម៉ោងធ្វើការ៕(ដោយ៖លោកសូ សុជាតិ)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *