
បន្ទាយមានជ័យ៖តើអ្នកណានៅពីក្រោយខ្នងឈ្មោះ បូ រា ទើបបុគ្គលរូបនេះមិនញញើតច្បាប់បើកល្បែងស៊ីសងជលមាន់ខ្នាយដែកខុសច្បាប់នៅក្រុងប៉ោយប៉ែតបើកលេងបានដោយរលូនស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទ័យមានជ័យ។ ពាក់ព័ន្ធល្បែងសុីសងនេះមហាជនបានរិះគន់សមត្ថកិច្ចក្រុងប៉ោយប៉ែតថាមើលរំលង ចំពោះបនល្បែងដ៍ធំមួយនេះដោយមិនបង្ក្រាបទុកអោយដំណើការលេងដោយអាណាធិបតេយ្យបែបនេះតើភូមិឃុំមានសុវត្ថិភាពនៅឯណាវិញ?

ថ្មីៗនេះសារព័ត៌មានក្នុងស្រុកជាច្រើនបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់និងរាយការណ៍ចំពោះទីតាំងល្បែងជលមាន់ដ៍ធំខាងលើនេះ បន្តែ មិនមានការចុះហាមឃាត់បង្ក្រាបលើល្បែងស៊ីសងមួយនេះឡើយ ប្រហែលលោក បូរា ដែលជាអ្នកមើលការខុសត្រូវដល់ស្ទាតជំនាញក្នុងបនល្បែងមួយនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយឬយ៉ាងណាទើប សមត្ថកិច្ចក្រុងប៉ោយប៉ែតមិនហ៊ានចុះបង្ក្រាបចាប់ពីថ្នាក់មូលរដ្ឋានរហូតដល់ថ្នាក់ខេត្ត។ ក្នុងករណីនេះបានបង្ហាញនូវភាពអសកម្មមន្ត្រីមួយចំនួន! ឬ
មានអ្វីបាំងភ្នែកមើលមិនឃើញទើបបណ្ដោយអោយល្បែងស៊ីសងមាន់ជល់ប្រមូលផ្ដុំគ្នាលេងជារៀងរាល់ថ្ងៃ ផ្ទុយពីរអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ណែនាំឱ្យក្រុមការងាររាជរដ្ឋាភិបាល បំផុសពលរដ្ឋក្នុងមូលដ្ឋានរាយការណ៍ករណីល្បែងស៊ីសងខុសច្បាប់ទៅអាជ្ញាធរ! ដូចជាល្បែងបែបប្រពៃណី រួមមានបៀរ អាប៉ោង ជល់មាន់ កន្ទុយលេខ និងល្បែងសុីសងបែបទំនើបផ្សេងទៀត តាមមធ្យោបាយអនឡាញ ដូចជាឆ្នោតឡូតូ ភ្នាល់បាល់ និងល្បែងហ្គេមតាមទូរសព្ទ ដែលអាចមានក្រុមយុវជនផ្ដុំគ្នាលេងជាដើម នៅតែជាប្រធានបទដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ពីភាពចាំបាច់នៃការចូលរួមគាំទ្ររបស់ប្រជាពលរដ្ឋ បន្ថែមលើការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរ និងកងកម្លាំងតាមមូលដ្ឋាន។ ចំពោះល្បែងស៊ីសងខាងលើនេះបញ្ជាក់បានថាមន្ត្រីសមត្ថកិច្ចមួយចំនួននៅមិនអាចបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់បាននៅឡើយ។
ក្នុងករណីនេះអង្គភាពសារព័ត៌មានយើងបានព្យាយាមសំការបកស្រាយបំភ្លឺពីលោក បូ រ៉ា ដែលជាអ្នកមើលការខុសត្រូវនៅសង្វៀនជល់មាន់ នៅព្រឹកថ្ងៃទី 9 ខែវិច្ឆិកាឆ្នាំ 2025 តែខលចូលពីរដងមិនទទួលទូរសព្ទ ចំណែកលោកព្រហ្ម វិសិដ្ឋ អធិការក្រុងប៉ោយប៉ែតទូរសព្ទមិនអាចទាក់ទងបាន។
មហាជនសំណូមពរឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៏ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត មេត្តាជួយ មើលទីតាំងបនល្បែងមួយកន្លែងនេះផង ដើម្បីភូមិ ឃុំ មានសុវត្ថិភាព ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ៕ដោយ៖រី រិន




