ព័ត៌មានជាតិ

ល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ក្នុងខេត្តបាត់ដំបង កំពុងរីករាលដាលខណៈស្នងការខេត្តមិនទាន់បង្ក្រាបបាននៅឡើយ 

ខេត្តបាត់ដំបង៖មានសេចក្តីរាយការណ៍មកថា មានទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ កំពុងតែបើកដំណើរកាលេងយ៉ាងអនាធិបតេយ្យ ដែលមានទីតាំងស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ កន្លងមកមន្ត្រីប៉ុស្តិ៍ ធ្លាប់បានធ្វើកិច្ចសន្យានៅទីតាំងមួយនេះរួចម្ដងមកហើយ តែហាក់បីកិច្ចសន្យានោះមិនមានប្រសិទ្ធភាពព្រោះបន្ទាប់ពីបានធ្វើកិច្ចសន្យារួចម្ដងមកទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញដដែលនោះនៅតែបន្ត បើកដំណើរការលេងបានដោយរលូន។

កាលពីថ្ងៃទី ២៩ តុលាឆ្នាំ ២០២៣ នេះបន្ទាប់ពីអ្នកសារព័ត៌មានបានរាយការណ៍ជូនទៅលោកស៊ុំ វីរះ អធិការស្រុកបាណន់ បានបញ្ជាទៅមន្ត្រី ប៉ុស្តិ៍ឃុំឈើទាលចុះទប់ស្កាត់ ទីតាំងខាងលើនេះ ដែរកំពុងពង្វក់ស្មារតី ក្រុមអ្នកញៀនល្បែងអោយចូលលេងយ៉ាងគគ្រឹកគគ្រេង រាប់ខែមកហើយ តែផ្ទុយទៅវិញគេសង្កេតឃើញថាបានត្រឹមតែធ្វើកិច្ចសន្យា ដោយពុំឃើញមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានចុះមកធ្វើការបង្ក្រាបនិង បិទទីតាំងនេះនោះឡើយ បានត្រឹមតែធ្វើកិច្ចសន្យាតែប៉ុណ្ណោះ ហេតុដូច្នេះហើយប្រភពពីពលរដ្ឋ បានលើកឡើងថា ទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញនៅក្នុងខេត្តបាត់ដំបងនេះសង្ស័យគេមានខ្សែក្រាស់ហើយមើលទៅ បានជាបើកលេងគ្មានអ្នកណាហ៊ានបង្ក្រាបទាល់តែសោះ។

ជាក់ស្តែងនៅថ្ងៃទី ២៩ ខែតុលា ដដែល ក្រោមអ្នកសារព័ត៌មានបានចុះទៅថតផ្តិតយករូបភាព និងបានរាយការណ៍ទៅលោកអធិការរួចមក លោកស៊ីម ពីទូ មេប៉ុស្តិ៍ឃុំឈើទាល បានចុះមកភ្លាមផងដែរ តែចំណាត់ការបន្តនីតិវិធីទៅលើទីតាំងមួយនេះយ៉ាងណាបនោះអង្គភាពសារព័ត៌មានយើងមិនទាន់ដឹងនៅឡើយ។

ប្រជាពលរដ្ឋរងចាំមើលថា តើសមត្ថកិច្ចក្នុងខេត្តបាត់ដំបង មានវិធានការណ៍ទប់ស្កាត់ទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ នូវចំនុចខាងលើ និងទីតាំងផ្សេងៗទៀតបានដែររឺយ៉ាងណា?

ប្រជាពលរដ្ឋសំណូមពរដល់ឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការនគរបាលបាត់ដំបង ពិសេស ឯកឧត្តម សុខ លូ អភិបាលខេត្ត មេត្តាមានវិធានការត្រួតពិនិត្យ នូវទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញ ខាងលើផងទាន!ដើម្បីរក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច របស់រាជរដ្ឋាភិបាល៕

(ដោយ៖សូ សុជាតិ កែសម្រួលដោយលោក រី រិន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *