ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាងប្រជាជាតិរបស់ពួកគេ នៅក្នុងកិច្ចប្រជុំកំពូលមួយ ដែលកំណត់ទំនាក់ទំនងរបស់ពួកគេ ជាកម្លាំងស្ថិរភាពនៅក្នុងពិភពវឹកវរ។
ដោយឡែកលោក ពូទីន បានសម្តែងការដឹងគុណចំពោះលោក ប្រទេសចិនសម្រាប់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយសង្រ្គាមនៅអ៊ុយក្រែន។ មេដឹកនាំចិនបានគូស បញ្ជាក់ពីការកើនឡើងនៃទំនាក់ទំនងពាណិជ្ជ កម្មរវាងប្រទេសទាំងពីរ ដោយកត់សម្គាល់ថា លំហូរបានកើនឡើងក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ ហើយថា “នៅតែមានសក្តានុពលដេីម្បីពង្រឹងនឹងពង្រីកបន្ថែមទៀត។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន៕