ភ្នំពេញ ៖បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនជ្រុលទៅបុ.កម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឱ្យម៉ូតូដួ.លបោ.កនឹងថ្នល់ធ្វើឱ្យនារីម្នាក់រងរបួ.សធ្ង.ន់ និងបានស្លា.ប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលម៉ោង៧ និង៣០នាទីយប់ថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧៣ កែងនឹងផ្លូវលេខ២៧៣ ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តម៉ាកToyota Prius ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2 BH-4352 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុកែងនឹងផ្លូវលេខ២៧៣ បានជ្រុលទៅបុ.កម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AM -2137 ជិះដោយនារីពីរនាក់ ដែលបើកស្របគ្នានៅខាងមុខ ចំពីក្រោយពេញទំហឹងប៉ើងជាច្រើនម៉ែត្រ បណ្ដាលឱ្យនារីម្នាក់បែ.កក្បាលហូរឈា.មពេញថ្នល់រងរបួ.សធ្ង.ន់ធ្ងរសន្ល.ប់ស្ដូកស្ដឹង ទម្រាំរថយន្តសាមុយមកទទួលជនរងគ្រោះទៅសង្គ្រោះមានរយៈពេលជាងកន្លះម៉ោងឯណោះធ្វើឱ្យជនរងគ្រោះស្លា.ប់ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមាននារីម្នាក់ដែលជាអ្នករួមដំណើរជាមួយបានរងរបួសស្រាល ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកវាស់វែង និងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីឱ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕