ព័ត៌មានជាតិ

អបអរសាទរលោក ជា សុីដេត ស្តេចអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០២៥

ឈានចូលមកដល់ថ្ងៃទី៣នៃការប្រកួតអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០២៥ ទីបំផុតបានរកឃើញស្តេចអុកចត្រង្គអង្គរសង្រ្កាន្តឆ្នាំ២០២៥ហើយ សូមអបអរសាទរ ចំណាត់ថ្នាក់លេខ១ បានទៅលើ លោក ជា ស៊ីដេត មកពីក្លិបអុកក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ២ លោកម៉េង សេរីសម្បត្តិ មកពីក្លិបអុកក្រសួងមហាផ្ទៃ ចំណាត់ថ្នាក់លេខ៣ លោកឈាវ បូរ៉ា មកពីក្លិបសេះខៀវ និងចំណាត់ថ្នាក់លេខ៤ លោកសុខ លីមហេង មកពីក្លិបសេះខៀវ។

សូមជម្រាបថា អុកគឺជាល្បែងមួយប្រភេទ ដែលដូនតាខ្មែរបានបន្សល់ទុកមកដល់បច្ចុប្បន្ន  ហើយបានលើកយកមកផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *