

សៀមរាប៖ លោកជា ស្រេង តំណាងចែកចាយ ក្រុមហ៊ុនម៉ូតូកង់បី ផ្ដាច់មុខនៅខេត្តសៀមរាប បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងថា លោកដាង សំអាង ជាតំណាងក្រុមហ៊ុនស៊ែមឃ្វិក អុិនវេសមុិន ឯ.ក ដែលជាក្រុមហ៊ុនម៉ូតូកង់បី
គេចវេសមិនព្រមសងប្រាក់នៅសល់ ដែលបានធ្វើកិច្ចសន្យាព្រមព្រៀងគ្នា ទៅតាមឯកសារនោះទេ ផ្ទុយទៅវិញបែរជាគេចវេស ពន្យារពេលមិនព្រមសងប្រាក់ដូចដែលបានព្រមព្រៀងគ្នានោះឡើយ។
ហេតុដូចនេះលោកជា ស្រេង សូមឱ្យលោកដាង សំអាង តំណាងក្រុមហ៊ុនស៊ែមឃ្វិក អុិន វេសមុិន ឯ.ក ដែលជាក្រុមហ៊ុនម៉ូតូកង់បី សងប្រាក់ដែលនៅសល់ជាបន្ទាន់ បើមិនដូច្នេះទេនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។
ជុំវិញព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងនៅមិនអាចសុំការបំភ្លឺ ពីលោកដាង សំអាង ដែលជាតំណាងក្រុមហ៊ុនម៉ូតូកង់បីបាននៅឡើយ អង្គភាពយើងរង់ចាំស្វាគមន៍បកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ បើសម័យខ្លួនយល់ឃើញថាព័ត៌មានមិនសុក្រិតសម្រាប់ខ្លួន។






