ព័ត៌មានជាតិ

ត្រីនាគយក្សដ៏ធំមួយក្បាលបានងាប់ អណ្ដែតទឹកកសិណអង្គរវត្ត

ខេត្តសៀមរាប៖ត្រីគល់រាំង ឬអ្នកខ្លះហៅថា ត្រីនាគ (អ្នកខ្លះហៅថាត្រីឆ្តោអាម៉ូហ្សូន) ដ៏ធំមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្នុងទឹកកសិណផ្នែកខាងជើងនៃប្រាសាទអង្គរវត្ត។ ត្រីដែលងាប់នេះមានធំក្លិនស្អុយហើយបង្កឱ្យមានការភ្ញាក់ ផ្អើលនៅក្នុងតំបន់អង្គរនោះផងដែរ។

អ្នកឃើញហេតុការណ៍នេះកាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមបងប្អូនប្រជាពលរដ្ឋដែលនាំគ្នាមកមើលត្រី ដ៏ធំ នេះ អ្នកខ្លះហៅថា ត្រីគល់រាំង ចំណែកអ្នកខ្លះទៀតហៅថាត្រីនាគ។

ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ត្រី ដ៏ធំ មួយក្បាលនេះ មានទម្ងន់ប្រមាណជាង៨០គីឡូ ប្រវែង ជាងពីរម៉ែត្រ ទទឹងបួនតឹក។ ក្រោយពីពលរដ្ឋនាំគ្នាចោមរោងមើលសម្ដែងនៃការសោកស្ដាយរួច មន្ត្រីអាជ្ញាធរអប្សរានិងប្រជាពលរដ្ឋ ក៏បាននាំគ្នាសែងត្រីយកទៅកប់នៅជិតកន្លែងដែលត្រីនោះងាប់រួចហើយផងដែរ៕ដោយ៖រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *