ព័ត៌មានជាតិ

គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានពលរដ្ឋប្រទះឃើញ ខណៈ កំពុងឈូសឆាយដីចំការ

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋប្រទះឃើញ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនគ្រាប់ បន្ទាប់ពីពួកគាត់បានឈូសឆាយដីចំការ ដើម្បីបង្កបង្កើនផល។

លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានឲ្យដឹងថា គ្រាប់កាំភ្លើងធុនធ្ងន់ជាច្រើនគ្រាប់នេះ ត្រូវបានកសិករប្រទះឃើញ បន្ទាប់ពីពួកគាត់បានឈូសឆាយដីដាំដំណាំនៅក្បែរចំណុចមាត់បឹង ស្ថិតក្នុងភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

លោកបានបន្តថា គ្រាប់កាំភ្លើងដែលពលរដ្ឋប្រទះឃើញខាងលើនេះជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុប ១៤គ្រាប់ក្នុងនោះមាន ប្រភេទគ្រាប់ ៦០មីលីម៉ែត្រ ចំនួន ០២គ្រាប់, គ្រាប់ប្រភេទ ៦៩មីលីម៉ែត្រ ០១គ្រាប់, គ្រាប់កាំភ្លើងប្រភេទដេកា ៧៥មីលីម៉ែត្រចំនួន ០៦គ្រាប់, ក្បាលគ្រាប់ ១០០លី ចំនួន ០៣គ្រាប់, កង់ដង់បេ ៤០ មួយគ្រាប់ និងគ្រាប់ប្រភេទ PMN២ មួយគ្រាប់ផងដែរ។

លោកវរសេនីយ៍បានបន្ថែមទៀតថា ក្រោយពីពិនិត្យឃើញ ដូច្នេះនគរបាលមូលដ្ឋានបានរាយការណ៍បន្តទៅកាន់មន្ត្រីអង្គភាព ស៊ីម៉ាក មករំដោះចេញ ហើយយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាពរងចាំពេលវេលាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *