ព័ត៌មានជាតិ

ស្ត្រីមានផ្ទៃពោះម្នាក់និងក្មេងអាយុជិត ៥ ឆ្នាំបានស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គីភ័យ

ខេត្តសៀមរាប៖ ហេតុការណ៍នេះបានកើតឡើង នៅវេលាទៀបភ្លឺ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៤និង៥៥នាទីព្រឹក ត្រង់ចំណុចតូបលក់ដូរមុខផ្សារក្រោម (ចាស់) ស្ថិតនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

យោងតាមរបាយការណ៍បឋមបានបញ្ជាក់ឱ្យដឹងថា ករណីអគ្គីភ័យឆាបឆេះនេះ បណ្ដាលអោយឆេះតូបលក់ដូរអស់ចំនួន 4តូប ផ្ទះ ១ខ្នង(ខូចខាតទាំងស្រុង) ចំណែកជនរងគ្រោះ ឈ្មោះ វ៉ឹក ឡាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរ លក់ដូររួមទាំង,កូននៅក្នុងផ្ទៃ អាយុ២ខែត្រូវបានស្លាប់ និងកូនម្នាក់ទៀតឈ្មោះ ង៉ិក ឌី ភេទប្រុស អាយុ៤ឆ្នាំស្លាប់ក្នុងភ្លក់ភ្លើងយ៉ាងអាណោចអធម្ម។

ក្នុងនោះដែលសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៦គ្រឿង រថយន្តស្នងការខេត្តចំនួន ៣គ្រឿង រថយន្តអាជ្ញាធរអប្សរាចំនួន ២គ្រឿង រថយន្តបុរីទេសចរណ៍ចំនួន ១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៦ ឡាន។

អគ្គិភ័យបានរលត់វិញនៅវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រាក់ សោភ័ណ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានអញ្ជើញចុះពិនិត្យផ្ទាល់ ទីតាំងកើតហេតុនៅផ្សារក្រោម ដែលគេបានសង្ស័យថា ជាការបង្កឡើងដោយការផ្ទុះធុងហ្គាស តែទោះជាយ៉ាងណាសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្តទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *