ព័ត៌មានជាតិ

រន្ធត់ណាស់!ម៉ូតូបុកគ្នាជាមួយរថយន្តធំឆេះ នៅផ្លូវក្រវ៉ាត់ក្រុងសៀមរាប បណ្ដាលឱ្យមនុស្សស្លាប់  

ខេត្តសៀមរាប៖បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តបឆេះម៉ូតូនិងរថយន្តបណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២២និង៣៥នាទី នៅចំណុចផ្លូវ បំបែកជាបួនចូលវត្តព្រិន្ទ ស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប នៅលើផ្លូវ សម្តេចហ៊ុនសែនសន្តិភាព។

លោកសោម វីរៈ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះរវាង រថយន្ត និង ម៉ូតូ ចំណែកភាគីខាងរថយន្ត ម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ 3A 1235 ត្បូងឃ្មុំ ប្រភេទ សឺមីរុឺម៉កផ្លាក លេខ 4A 0780ត្បូងឃ្មុំ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។

ចំណែកជនរងគ្រោះភាគីខាងម៉ូតូម៉ាក ឌុកកាទី ពណ៌ ក្រហម ពាក់ស្លាកលេខ 1FF 8944 ភ្នំពេញ អ្នកបើកបរឈ្មោះ ប្រាក់ ម៉េងលាង ភេទប្រុស អាយុ 28ឆ្នាំ នៅភូមិ ស្រអែមខាងជើង ឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្ត ព្រះវិហារ មានទិសដៅ ពីកើតទៅលិច បណ្តាលឲ្យស្លាប់។

លោកវរសេនីយ៍ទោ សោម វីរៈ បន្តថាករណីនេះ ខូចខាតឆេះក្បាលរថយន្ត១គ្រឿង ធ្ងន់-ខូចខាតឆេះម៉ូតូ១គ្រឿង ធ្ងន់។ មូលហេតុអ្នកបើកបរម៉ូតូបើកល្បឿនលឿន។ ចំណែកសាកសពប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យ។ ឬឯវត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុកនៅ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងបន្តស្រាវជ្រាវ កសាងសំណុំរឿងតាមនិតិដើម្បីបញ្ជូនទៅ សាលាដំបូងខេត្តសៀមរាប៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *