ភ្នំពេញ៖សាច់ជ្រូក និងសរីរាង្គជ្រូកបង្កក ដែលមានផ្ទុកវីរុសជម្ងឺឆ្លង ប៉េស្រ្តអាហ្រិក ដែលមានទម្ងន់ជិត ២តោន (ប្រមាណ១,៧៦០គីឡូ) ត្រូវបានដុតបំផ្លាញចោលកាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានចាក់សម្រាម សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកហេង មាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» រាជធានីភ្នំពេញ បានបញ្ជាក់ថា សាច់ជ្រូក និងសរីរាង្គជ្រូក មានផ្ទុកវីរុសជម្ងឺឆ្លង ប៉េសអាហ្រិកខូចគុណភាព គ្មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ទេ យោងតាមលទ្ធផលវិភាគរបស់មន្ទីរពិសោធន៍វីរុសសាស្ត្រ នៃវិទ្យាស្ថានស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបាន សមត្ថកិច្ចចម្រុះ បង្ក្រាបបានក្នុងប្រតិបត្តិការចុះត្រួតពិនិត្យបណ្តាឃ្លាំងស្តុកសាច់ស្រស់ និងបង្កកនៅរាជធានីភ្នំពេញក្នុងរយៈពេលកន្លងមកនេះ។ សាច់ទាំងនោះរួមមាន:៖សាច់ជ្រូក និងសរីរាង្គជ្រូក ចំនួន៨៨ក្បាល ស្មើនឹង ១,៧៦០ គីឡូក្រាម៕