ព័ត៌មានជាតិ

បង្ក្រាបបទល្មើសនេសាទដាក់របាំងស្បៃមុងនិងសាច់អួនក្រឡាញឹកក្នុងស្រុកជល់គីរី 

ខេត្តកំពង់ឆ្នាំង កម្លាំងគណ:បញ្ជាការឯកភាពស្រុកជលគីរីនៅតែបន្តចុះធ្វើការរុះរើនិងកាប់បំផ្លាញចោលរបាំងស្បៃមុងនៅក្នុង ភូមិសាស្ត្រ ឃុំពាមឆ្កោកស្រុកជល់គីរី ខណះ ដែលក្រុមជនល្មើសនៅតែលបលួចដាក់បន្លំភ្នែកសមត្ថកិច្ចនៅក្នុងរដូវទឹកឡើងនិងជារដូវត្រីពងកូនផងដែរ។

លោកលោក មុត ម៉េង.អភិបាលរងស្រុកជលគីរីបាន បានឱ្យដឹងថា នៅថ្ងៃទី 18 ខែសីហា នេះលោកបាន ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានគ្នាសរុប 9 នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់3គ្រឿង ចុះធ្វើការបង្ក្រាប  ដោយរុះរើកាប់បំផ្លាញចោលឧបករណ៍ នេសាទ របាំងស្បៃមុងនិងរបាំងសាច់អួន នៅចំណុចព្រែកតាសួសក្នុងភូមិពាមឆ្កោក.ឃុំពាមឆ្កោក.ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

កិច្ចការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះសមត្ថកិច្ចចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលរបាំងស្បៃមុង១៣កន្លែង ប្រវែងម៉ែត្រ៥០០ម៉ែត្រ បំផ្លាញចោលលបលូស្បៃមុង១៣មាត់ បង្គោល២០០ដើមចោលហើយបានចាក់លែងកូនត្រីទៅក្នុងបឹង ធម្មជាតិវិញ និងរុះរើ របាំងសាច់អួន 6កន្លែង លបលូសាច់អួន 6 មាត់ ផងដែរ។

ក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះ គេនៅតែមិនដែលឃើញសមត្ថកិច្ចខាងណាឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើស រកស៉ីនេសាទខុសច្បាប់ តែងតែដឹងខ្លួនជាមុនហើយបានគេច ខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *