ព័ត៌មានជាតិ

ស្លាប់ ០១ របួស ០៣ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកជីក្រែង

សៀមរាប ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១១ និង៣០ នាទី ត្រង់ចំណុច ខាងលិចស្ពានឬស្សីលក ១០០ម៉ែត្រ ចន្លោះបង្គោលគីឡូម៉ែត្រ ២៥៨និង ២៥៩ ស្ថិតនៅក្នុងភូមិដូនរាជ្យ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិលេខ០៦ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តHYUNAl MIGHTY និង រថយន្តHYUNAI COUNTY និង គោយន្តកន្រៃ្ត ឈប់ – ស្របទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា : មានរថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ផលិតឆ្នាំ2005 ពាក់ស្លាកលេខភ្នំពេញ 3E-3701ប្រភេទដឹកទំនិញធុនធំពណ៌ខៀវ អ្នកបើកបរឈ្មោះ ប៊ុន ដារ៉ាស្សី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ មានទិសដៅពីកើត ទៅទិសខាងលិច បានបុករថយន្តម៉ាកHYUNDAI COUNTY ពណ៌ខ្មៅ លឿងខ្ចី ពាក់ផ្លាកលេខ ភ្នំពេញ3E-6922ប្រភេទដឹកអ្នកដំណើរធុនធំអ្នកបើកបរ ឈ្មោះ វ៉ែន ម៉ៅភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិវាលអំពិក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ ឈប់ក្បែរជាយផ្លូវខាងជើង ក្បាលទៅទិសខាងលិច ហើយហួសទៅកៀរគោយន្តកន្រៃ្តម៉ាក KUBOTA ផលិតឆ្នាំ មិនដឹងពណ៌ក្រហម ប្រភេទកសិកម្មបើកបរដោយឈ្មោះ ហ៊ត់ វិត ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដឹកមនុស្សចំនួន ០៣នាក់ :
១.ឈ្មោះសេង ឡុងវិចិត្ត ភេទប្រុសអាយុ១១ឆ្នាំ រស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
២.ឈ្មោះសេង បុត្រា ភេទប្រុសអាយុ១៣ឆ្នាំរស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង
៣.ឈ្មោះពក រឹទ្ធ ភេទប្រុសអាយុ៤០ឆ្នាំ រស់នៅភូមិគោកធំ ឃុំបុស្សស្រូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ទិសដៅពីកើត ទៅទិសខាងលិច ។

ក្នុងហេតុការណ៍នេះ បណ្តាលអោយស្លាប់មនុស្សចំនួន ០១នាក់ ឈ្មោះ សេង ឡុងវិចិត្ត អ្នករួមដំណើរគោយន្តកន្រ្តៃ ពេលបញ្ជូនទៅមន្ទីរពេទ្យ របួសស្រាល ០៣នាក់ :
១. ឈ្មោះ ហ៊ត់ វិត ភេទ ប្រុស អ្នកបើកបរគោយន្តកន្រ្តៃ ។
២. ឈ្មោះ សេង បុត្រា ភេទប្រុស
អ្នករួមដំណើរគោយន្តកន្រ្តៃ ។
៣. ឈ្មោះ ពក រឹទ្ធ ភេទប្រុស
ខូតខាតរថយន្តស្រាលចំនួន ០២គ្រឿង និង គោយន្តកន្រៃ្តចំនួន ០១គ្រឿង (ស្រាល ) ។

មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយអ្នកបើកបររថយន្ត HYUNDAI MIGHTY ស្លាកលេខ 3E-3701 បើកបរក្នុងល្បឿនលឿន ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក និងប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដេីម្បីអនុវត្តតាមនីតិវិធីបន្ត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *