ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ថ្មដានៃខេត្តពោធិ៍សាត់ និងសួរសុខទុក្ខកម្លាំងដែលកំពុងបន្តរកឧទ្ធម្ភាគចក្រដែលបាត់ដាន

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ អញ្ជើញចុះពិនិត្យផ្ទាល់នៅតំបន់ថ្មដា​នៃខេត្តពោធិ៍សាត់​ និងសួរសុខទុក្ខ បងប្អូន​កងទ័ព​ និងគណៈបញ្ជា​ការ​ឯកភាព​ខេត្ត​ ដែលកំពុងបន្តបេសកកម្មយ៉ាងសកម្មក្នុង​ការ​រុករក​ ទោះបីជាស្ថានភាពលំបាកដោយសារជាតំបន់ព្រៃក្រាស់​ និងអាកាសធាតុមិនអំណោយផលក្តី។

សូមបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃទី០៥ហើយ សម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង ខណៈកម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម និងពង្រីកវិសាលភាព នៃការុករកនេះ បើទោះបីជាអាកាសធាតុតំបន់នោះមានភ្លៀងបន្តធ្លាក់ ដែលបង្កការលំបាកសម្រាប់ប្រតិបត្តិការនេះក៏ដោយ។

ជាមួយគ្នានេះក្នុងរយៈពេល០៥ថ្ងៃនេះប្រតិបត្តិការរុករកនេះ មិនទាន់រកឃើញមានតម្រុយពីទីតាំងដែលសង្ស័យថាឧទ្ធម្ភាគចក្របានធ្លាក់នៅឡើយទេ។

សូមរម្លឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទងជាមួយបញ្ជាការដ្ឋានទ័ពអាកាសនោះ ជាប្រភេទ Z9 ដែលមានមនុស្សពីរនាក់នៅលើឧទ្ធម្ភាគចក្រនេះ ក្នុងប្រតិបត្តិការហ្វឹកហ្វឺនរយៈចម្ងាយឆ្ងាយ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *