បន្ទាយមានជ័យ៖ថ្ងៃអង្គារ៍ ១១កើត ខែភទ្របទ ឆ្នាំខាលចត្វាសក័ព ស២៥៦៦ត្រូវនិងថ្ងៃទី៦ ខែកញា្ញឆ្នាំ២០២២ កំលាំងជំនាញបានទទួលបណ្តឹងពីឈ្មោះលឹម ម៉ី ភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិដុងអារញ្ញ័ សង្កាត់និមិត្តក្រុងប៉ោយប៉ែត ថាកាលពីយប់ថ្ងៃទី៥ខែ កញា្ញ ២០២២វេលាម៉ោង ២២ និង ០០នាទី ខ្លួននិងឈ្មោះ លួយ សំបូ ភេទ ប្រុសជិះម៉ូតូពីទិសខាងកើត ទៅ ទិសខាងលិចក៍ឃើញ មាន ម៉ូតូ មួយក្រុម ជាង ដប់គ្រឿង បើក ហ៊ោកញ្រ្ជៀវ តាមផ្លូវ ខ្លួនឃើញបែបនេះក៍ជិះម៉ូតូ គោលបំណង ហួស សំដៅទៅផ្កាយ ៥ទឹកពុះ ពេលជិះដល់ វត្តម៉ុងចិន ស្រាប់តែឃើញ ក្រុមម៉ូតូ នោះ ជិះមកតាមក្រោយ ខ្លះបិតភ្លើង ខ្លះបើកភ្លើង ជិះ ដេញពីក្រោយ យ៉ាងលឿន ខ្លួនឃើញ បែបនេះ ក៍បើកម៉ូតូយ៉ាងលឿនដល់ បុរី ខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណះនោះក្រុមនោះបានកាប់មិត្តភក្រ័ ឈ្មោះ លួម សំបូរ ត្រូវខ្នង និង ក្បាលពីក្រោយ រង របួស ធ្ងន់ ក្រោយមក បានរយៈពេល កន្លះម៉ោង ពួកខ្លួន ក៍បានហៅម៉ូតូ ឌុបជិះ ទៅផ្ទះ នៅភូមិ ដុងអារញ្ញ័ សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូ1គ្រឿងត្រូវបានក្រុម នោះយកទៅបាត់. ម៉ូតូម៉ាក C125 ពណ៍ ក្រហម ផលិតឆ្នាំ ២០១៨ ពាក់ស្លាកលេខបន្ទាយមានជ័យ 1S 6129 ។
ដើមបណ្ដឹងសំណូមពរសូមអោយសមត្ថកិច ជួយស្រាវជ្រាវរកម៉ូតូប្រគល់ជូនខ្លួនវិញ និងចាត់ការតាមផ្លូវច្បាប់។ ចំនែកជនរងគ្រោះឈ្មោះលួម សំបូ កំពង់សំរាកព្យាបាលរបួសពុំទាន់បានដាក់ពាក្យបណ្ដឹងឡើយ ដោយមានសភាពធ្ងន់ធ្ងរមិនទាន់ឆ្លើយបំភ្លឺបា។
បន្ទាប់មកនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៧ និង០៣នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងបានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន បន្ទាប់មកទៀតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី កម្លាំងជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ចំនុចម្ដុំវត្តជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជនសង្ស័យមាន៖ ទី១ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី២ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៣ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អុរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៤ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៥ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៦ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ទី៧ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារៈវត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។
ជនសង្ស័យទាំង៨នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែន។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំង៨នាក់ខាងលើ ជាមុខសញ្ញា កាប់គេ និង យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។
លុះបន្ទាប់មកនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន ៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ :
មានទី១ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ទី២ ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី៣ ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ទី៤ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
ទី៥ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
កម្លាំងជំនាញស្នើសុំឃាត់ខ្លួនជនសង្ស័យទាំង ១៣នាក់ ខាងលើ ព្រមទាំងវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជួនតាមនីតិវិធី ៕