ខេត្តត្បូងឃ្មុំ)៖ មានទីតាំងល្បែងស៊ីសងជល់មាន់ តាមទូរទស្សន៍អនឡាញខុសច្បាប់មួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ កំពុងប្រមូលផ្ដុំគ្នាលេងល្បែងស៊ីសង យ៉ាងអនាធិបតេយ្យ ស្រែកហ៊ោកញ្ជ្រៀវមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាននោះឡើយ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងក្នុងមូលដ្ឋានបានឱ្យដឹងថាចំពោះទីតាំងជល់មាន់តាមទូរទស្សន៍អនឡាញនេះបានបើកលេងយូរណាស់មកហើយ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនបង្ក្រាបនោះឡើយ។
ពលរដ្ឋមានការសង្ស័យថា ទំនងជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវរ៉ូវគ្នាអស់ហើយទេដឹងទើបបណ្ដែតបណ្ដោយឱ្យម្ចាស់ទីតាំងនិង ក្រុមញៀនល្បែង បើកលេងបានដោយសេរីបែបនេះ។
រូបភាពពីរពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ អាចបណ្ដាលឱ្យមានបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម ក៏ដូចក្នុងមូលដ្ឋានផងដែរ។
គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាល ពាក់ពន្ធ័ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមាន ការយោគយល់ឡើយ ដើម្បីធានា សុខ សុវត្ថិភាព ជួនប្រជាពរដ្ឋ ឲ្យ ស្របតាម គោល នយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៧ ចំណុច របស់ រាជរដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃ ។
ប្រជាពលរដ្ឋបានទទូចស្នើសុំទៅដល់លោកឧត្តមសេនីយ៍ត្រី ម៉ុនមាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ សូមជួយត្រួតពិនិត្យនឹងដាក់បទបញ្ជាទៅលើមន្ត្រីជំនាញក្រោមឱវាទឲ្យចុះធ្វើការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសល្បែងស៊ីសងនៅក្នុងមូលដ្ឋានខាងលើផង ដើម្បីឱ្យស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច របស់រាជរដ្ឋាភិបាល។
អង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់ទីតាំងនិងសមត្ថកិច្ចពាក់ព័ន្ធបាននោះទេ ដោយមិនអាចសុំការទំនាក់ទំនងបាន អង្គភាពយើងរងចាំធ្វើការបកស្រាយបំភ្លឺ ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធឬភាគ្គីពាក់ព័ន្ធណាមួយដើម្បីឲ្យអស់មន្ទិលសង្ស័យរបស់មហាជន៕ដោយ៖ រី រិន