ព័ត៌មានជាតិ

មេបញ្ជាការអាវុធហត្ថខណ្ឌទួលគោក ទទួលបានម៉ូតូចំនួន៥គ្រឿង ពីសប្បុរជន ដើម្បីបំពេញការងារ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ អាវុធហត្ថខណ្ឌទួលគោក ទទួលបានម៉ូតូចំនួន៥គ្រឿង ពីសប្បុរជន ដើម្បីបំពេញការងារ រក្សាសុវត្ថិភាព ជូនប្រជាពលរដ្ឋ។

លោក វ.ឯក ឡុង វិចិត្រា បានថ្លែងថា ៖ ជំនួសមុខឱ្យអ.ហ ខណ្ឌទួលគោកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ព្រាប ទិត្យរតនា និងភរិយាប្រធានក្រុមហ៊ុន Rvlg Cambodia លោក គុយ សុធា ប្រធានក្រុមហ៊ុន Century21 LayMin ប្អូនប្រុស ចំរើន សុគន្ឋ និងភរិយា ប្រធានក្រុមហ៊ុនCPRS Congratulation លោក លី ពិសិដ្ឋ និងភរិយា ប្រធានក្រុមហ៊ុន PMB សាខាប៉ោយប៉ែត ក៏ដូចជាមិត្តភក្រ័មួយចំនួនទៀត ដែលបានចំណាយនូវថវិការផ្ទាល់ខ្លួន ដើម្បីទិញម៉ូតូប្រគល់ជូន ដល់ កងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីប្រើប្រាស់ បំពេញការងារ ល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

លោក វ.ឯក ឡុង វិចិត្រា សូមជូនពរឱ្យមិត្តភ័ក្របងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខ សុខភាពល្អ រកទទួលទានមានបាន ជានិច្ចនិរន្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *