ព័ត៌មានជាតិ

ពិតជាឃោរឃៅមែន! សម្លា.ប់ក្មេងស្រីពិការ អាយុ១៤ឆ្នាំ ហើយច្រកចូលការ៉ុង ព្រោះតែខឹង ម្តាយក្មេងស្រី និយាយថា ខ្លួនជាពូជដើររំ.លោ.ភគេ

ខេត្តកំពង់ធំ ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ហើយក៏ជាជនពិការភ្នែក ម្ខាង និងពិការជើងម្ខាង ត្រូវបានបុរសម្នាក់ វា.យសម្លា.ប់យ៉ាងសាហាវឃោរឃៅ រួចច្រកចូលការ៉ុង ហើយយកទៅបោះចូលក្នុងទឹកស្ទឹង ដើម្បីបំបាត់ដាន ព្រោះតែខឹងនឹងម្តាយក្មេងស្រី និយាយថា ខ្លួនជាពូជដើររំ.លោ.ភគេ។ ប៉ុន្តែសពក្មេងស្រីរងគ្រោះ ត្រូវបាន នគរបាលជំនាញ ស្រុកសន្ទុក ស្វែងរកឃើញ សាកស.ព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ បួន យ៉ិក ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ទើបចេញពីពន្ធនាគារ បាន ៣ ថ្ងៃ ជាប់ពីបទរំ.លោ.ភសេ.ពសន្ថវៈ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ សារីន ភ័ត្រា អាយុ ១៤ ឆ្នាំ ហើយ ក៏ជាក្មេងពិការភ្នែក ម្ខាង និងពិការជើងម្ខាង មានទីលំនៅ ក្បែរផ្ទះខាងគ្នា ជាមួយជនសង្ស័យ។ ករណីឃា.តកម្ម គិតទុកជាមុននេះ បានកើតឡើង កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបន្តថា ៖ ដោយចងគំនុំ ព្រោះតែខឹងនឹងម្តាយក្មេងស្រីរងគ្រោះនោះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យ បានបបួលក្មេងស្រី ឲ្យជិះម៉ូតូជាមួយខ្លួន ហើយបានយកអាវ រឹត .ក សម្លា.ប់ ច្រកចូលក្នុងបាវ ពណ៌ ស រួចចងមាត់បាវ ហើយបោះចូល ក្នុងទឹកស្ទឹង ចម្ងាយពីស្ពាន ប្រហែល ១០០ ម៉ែត្រ បន្ទាប់មក ជនដៃដល់ ក៏បានជិះម៉ូតូ ចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។

ក្រុមគ្រួសាររងគ្រោះ ក្រោយពីបាត់ក្មេងស្រី អស់មួយថ្ងៃទៅហើយ មិនឃើញចូលផ្ទះ បានឆោឡោ ដើរស្វែងរក ហើយត្រូវបានពលរដ្ឋក្នុងភូមិ បានប្រាប់ថា គេបានឃើញ ជនសង្ស័យ ឌុបក្មេងស្រីរងគ្រោះ ចេញពីក្នុងភូមិ (នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២) ទើបក្រុមគ្រួសារ បានដាក់ការសង្ស័យ ហើយបានប្តឹងទៅសមត្ថកិច្ច។ លុះដល់រសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ច បានស្រាវជ្រាវភ្លាមៗហើយក៏បាននាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាល ស្រុកសន្ទុក ដើម្បីសួរនាំ។

ក្រោយសួរនាំ ជនសង្ស័យ ឈ្មោះ បួន យ៉ិក បានឆ្លើយសារភាពថា ៖ ខ្លួនពិតជាបាន ចាប់ជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកទៅរឹត ក បណ្តាលឲ្យស្លាប់ រួចច្រកក្នុងការ៉ុង ពណ៌ស ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន។ ដោយសារខ្លួនខឹងនឹងម្តាយ ជនរងគ្រោះ ដើរនិយាយថា ខ្លួនជាពូជ ដើររំលោភគេ។ សមត្ថកិច្ចជំនាញ បាននាំជនសង្ស័យ ស្វែងរក ឃើញសាកសព ក្មេងស្រីរងគ្រោះ នៅក្នុងទឹកស្ទឹង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញស្រុកសន្ទុក ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *