ព័ត៌មានជាតិ

ដីតំបន់២ជាប់ទំនប់៧៨ចំណុចតាចកសង្កាត់ស្រង៉ែឈ្មួញមានឥទ្ធិពលនៅតែបន្តជីកយកអាចម៍ដីលក់ តែមន្ត្រីជំនាញគ្មានវិធានការទប់ស្កាត់​ទល់តែសោះ.!!!

ខេត្តសៀមរាប​៖​យោងតាមកាចេញផ្សាយ

តាមបណ្តាញសារព័ត៍មាន ជាច្រេីនអង្គភាព បានរិះគន់ចំៗពាក់ព័ន្ធឈ្មួញខ្នាតធំ ជីកយកដីរដ្ឋ មកធ្វើអាជីវកម្ម​គគ្រឹកគគ្រែងដាក់គ្រឿងចក្រ ជាច្រើនគ្រឿង ដើម្បីជីកយកអាចម៍ដីលក់ បណ្ដាលឱ្យ រណ្ដៅដីជ្រៅជិតដល់ក្បាល ប្រេតយ៉ាងណាក្ដី​ ប៉ុន្តែអាជ្ញាធរ រួមនិងមន្ត្រីជំនាញខេត្តសៀមរាប គ្មានវិធានការទប់ស្កាត់ ឬហាមឃាត់នោះឡើយ។​

លើសជាងនេះទៅទៀត នៅពេលអ្នកសារព័ត៌មាន សុំការបកស្រាយ បែរជាមន្ត្រីពាក់ព័ន្ធ គេចវេសមិនបំភ្លឺឬឆ្លើយតប ចំពោះការរិះគន់ទាល់តែសោះ។​ ទីតាំងដែលម្ចាស់អាជីវកម្មបានកំពុងជីកយកអាចដីខាងលេីនេះដែល​ ស្ថិតនៅ​ ចំណុចតាចកតបន់២ក្បែរទំនប់៧៨​ ក្នុង​សង្កាត់ស្រង៉ែ ក្រុង.ខេត្តសៀមរាប។​ បច្ចុប្បន្នៈដីនេះ បានក្លាយទៅជាស្ថានភាពក្រហេងក្រហូង ជ្រៅរាក់ៗដែលមានជម្រៅ ចាប់ពី២០ម៉ែត្រ ទៅ៤០ម៉ែត្រ និងមានទំហំប្រមាណជាង០៦ហិកតា។​

ជុំវិញករណីនេះ ពលរដ្ឋបានសម្ដែង ការព្រួយបារម្ភជាខ្លាំង ចំពោះសុវត្ថិភាពកូនចៅពួកគាត់ រួមនិងសត្វពាហនៈផ្សេងៗ។​ ដោយខ្លាចជ្រុលខ្លួនដើរធ្លាក់ចូល រណ្ដៅដីខ្នាតយក្សត្រង់ចំណុចខាងលើ គឺមិនរស់ឡើយ ខណៈរណ្ដៅដីមួយនេះ ធំហើយជ្រៅទៀត​ ជាមួយគ្នានោះ អ្នកមានដីស្រែ នៅក្បែរៗរណ្ដៅ រិតតែព្រួយបារម្ភថែមមួយកម្រិតទៀត។​ ព្រោះពេលមេឃភ្លៀង ប្រឈមនិងហូរច្រោះបាក់ដី បូបទឹកដាក់ស្រូវ មិននៅ ដោយជ្រាបចូលរណ្ដៅ​ ប្រជាពលរដ្ឋក្នុងសង្កាត់ស្រង៉ែ ឆ្ងល់ថាតើក្រុមហ៊ុន ជីកយកអាចម៍ដី មួយកន្លែងដែលគេស្គាល់ម្ចាស់អាជីវកម្មឈ្មោះ អេង សុខហ្គិច តើជាគម្រោងធ្វើអ្វីអោយពិតប្រាកដ ទើបជីកយកអាចម៌ដីមិនចេះចប់ខួបវស្សា​ ហេីយការជីកកាយដឹកយកអាចម៍ដីចេញជារៀងរាល់ថ្ងៃរបស់ ម្ចាស់អាជីវកម្មខាងលើនេះតើវាជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងមូលរដ្ឋានសង្កាត់ ឬ ក៍​ ផលប្រយោជន៍ សម្រាមតែម្ចាស់អាជីវកម្ម ដែលកំពុងធ្វើសកម្មភាពដូចបច្ចុប្បន្ននេះ ព្រោះការជីកស្តារ នេះថាជាគម្រោងអោយប្រជាពលរដ្ឋប្រើប្រាស់ ទឹក ។ល។

នឹងមិនដឹងជាគម្រោងអ្វីអោយពិតប្រាកដ នោះទេ ព្រោះម្ចាស់អាជីវកម្មឫក្រុមហ៊ុននោះមិនបានលេីកស្លាកគម្រោងអោយប្រជាពលរដ្ឋបានដឹងច្បាស់លាស់នោះទេហេីយបានធ្វើសកម្មភាពដឹកយកអាចម៌ដីចេញទៅខាងក្រៅជារៀងរាល់ថ្ងៃមិនដែលស្រាកស្រានឡើយ នឹងមានរថយន្តរាប់រយគ្រឿងទៀតផងសរុបជាទឹកប្រាក់ក្នុងមួយឡានមួយឡានក្នុងមួយថ្ងៃពិតជាមិនធម្មតានោះទេ ។

កាលពីពេលថ្មីៗនេះក្រុមអ្នកសារព័ត៍មានបានព្យាយាមសុំការបកស្រាយ ពីលោក ញិល ថុង ចៅសង្កាត់ស្រង៉ែ​ ប៉ុន្តែលោក បដិសេធមិនបកស្រាយឡើយ ដោយថា៖លោកមានជំងឺកំពុងព្យាបាលនៅមន្ទីរពេទ្យ។​ រីឯលោក នួន គ្រឹះស្នា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តសៀមរាប​ ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូលហើយគ្មានអ្នកទទួល។​ កាលពីកន្លងទៅលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាបបានលើកឡើងថា៖បើគេជីកគឺគេមានច្បាប់ហើយ ប៉ុន្តែលោកមិនច្បាស់ទេ ដោយរុញឱ្យសួរទៅមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាបទៅខណៈលោក ឡេង លាត ប្រធានមន្ទីររ៉ែ និងថាមពលខេត្តសៀមរាប​ មិនមានការបកស្រាយដូចគ្នា​ ព្រោះទូរស័ព្ទចូលច្រើនដង លោកមិនទទួល។​ ទន្ទឹមនិងនោះ​បណ្តាញសារព័ត៍មានក៏បានព្យាយាម សុំការបកស្រាយពីអ្នកស្រី អេង សុខហ្គិច ម្ចាស់អាជីវកម្មរណ្ដៅដីនេះផងដែរប៉ុន្តែទូរស័ព្ទចូលហើយ និយាយបានតែ១ម៉ាត់ អ្នកស្រីចុចបិទតែម្ដង។​ករណីនេះមហាជន បានរិះគន់និងហួសចិត្តថា៖ដីសាធារណៈរបស់រដ្ឋ គួរតែទុកប្រើប្រាស់ជាប្រយោជន៍រួម ដូចជា៖ជីកយកមកចាក់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ទើបជារឿងត្រឹមត្រូវប៉ុន្តែផ្ទុយទៅវិញដើម្បីបំពេញមហិច្ចតាឈ្មួញ ក្នុងការយកអាចម៍ដី មកផ្គត់ផ្គង់ទីផ្សារ ដីឡូត៍ផ្ទះល្វែង។បែរជាអាជ្ញាធរ និងមន្ត្រីជំនាញខេត្តសៀមរាប អនុញ្ញាតឱ្យឈ្មួញជីកដីរដ្ឋ យ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យរណ្ដៅដីជ្រៅ ជិតដល់ក្បាលប្រេតដោយពុំមានការទប់ស្កាត់អ្វីទាំងអស់។

ជុំវិញព័ត៌មានខាងលើនេះអង្គភាពសារព័ត៌មានយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺបើសិនអាជ្ញាធរមូលដ្ឋាននិងបុគ្គលសាមីដែលពាក់ព័ន្ធយល់ឃើញថាព័ត៌មានមួយនេះមិនសុគ្រឹតសម្រាប់ខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *