ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!!

ខេត្តសៀមរាប៖ មហាជនរង់ចាំមើលថាតើលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ អោយកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត ដែលលោកគ្រប់គ្រោងបន្តទៀតរឺយ៉ាងណា? ទើបថ្មីៗនេះក្រុមសារព័ត៌ជាច្រើនអង្គភាព បានឃើញ
តារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ ១៥០ ម៉ែត្រ កំពុងបើកល្បែងស៊ីសង ដែលច្បាប់ហាមឃាត់នោះ គឺ៖ ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរៗ ១លានទៅ២លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាធ្វើមើលមិនឃើញសម្ងំស្ងៀមឈឹង មិនបង្ក្រាប ធ្វើដូចគ្មានរឿងអ្វីកើតមានឡើងនៅក្នុងដែនអស់លោកគ្រប់គ្រង,,,បើទោះបីអង្គភាពអ្នកសារព័ត៌មានព្យាយាមខលរាយការណ៍ជូនលោក ដា ចំរើន
អធិការក្រុងសៀមរាប និង ឧត្តមសេនីយ៍ត្រីតេងចាន់ណាត ដែរតែចូលគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ WhatsApp លោកក៏បានបើកមើលដែរ តែលោកមិនបានឆ្លើយតបនោះទេ។

សូមបញ្ជាក់ផងដែលថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ ហាយឡាយតាមទូរទស្សន៍ នៅផ្លូវចុងកៅស៊ូ ខាងលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

បើយោងតាមប្រភពពីរអ្នកលេងបាល់ទះ
បានអោយដឹងថា៖ តារាងបាល់ទះនេះ ទើបតែបើកថ្មី បានជិតពីខែមកហើយ តែដោយសារក្រមញៀនល្បែងស៊ីសងនោះចេះតែចូលមកលេងដោយសំអាងថានៅក្នុងតារាងបាល់ទះពុំមានបញ្ហាអីនោះទេ។

បើតាមការបញ្ជាក់ឲ្យដឹងពីអ្នកមើលការខុសត្រូវនៅតារាងបាល់ទះខាងលើ បានបង្ហាប់ថាជា របស់ ឈ្មោះ(មេខ្លាំង) រីឯលោកមេប៉ុស្តិ៍សង្កាត់ស្លក្រាមបានបញ្ជាក់ផងដែរថា ទីតាំងមួយនេះត្រូវបានធ្វើកិច្ចសន្យាកាលពីសប្តាហ៍មុនម្ដងរួចមកហើយ តែដោយឡែកជាក់ស្ដែងនៅថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ នេះ ទីតាំងតារាងបាល់ទះបង្កាត់មាន់ជល់តាមទូរទស្សន៍អនឡាញ នៅតែអាចបើកដំណើរការលេងបានដោយសេរីដដែល។

ប្រភពពីមហាជនបានរិះគន់ចំៗថា៖ បើគ្មានសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកដៃអោយនោះ ចាំមើលហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះនេះទៀតដែរឬទេ.?

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប
កំពុងមានការព្រួយបារម្ភជាខ្លាំង និងបាន
លើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះ តើប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលកន្លងមកលោកក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានដាច់ខាត,,,ផ្ទុយមកវិញតើអស់លោកចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជាអស់លោក អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។

ពលរដ្ឋសូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់ បង្ក្រាបទីតាំង តារាងបាល់ទះនៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *