ព័ត៌មានជាតិ

មេឈ្មួញឈើ អស់លក្ខណ៍ឈ្មោះ អេប ផល នៅជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ធំ.!!!

ខេត្តកំពង់ធំ ៖ រថយន្ត (ធន់ត្រា) ដឹកឈើខុសច្បាប់ ១គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្រ្កាបបាន ដែលប្រតិបត្តិការសហការណ៍បង្រ្កាបនេះ ដោយមន្ត្រីរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប នគរបាល ន៨ងអាវុធហត្ថខេត្តកំពង់ធំ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចតាមដងផ្លូវជាតិលេខ ៦A ក្នុង ភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ជាក់ថា៖ ជនសង្ស័យមានឈ្មោះ អេប ផល ភេទប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិចំបក់សែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះឃាត់ខ្លួន ខណៈពេលកំពុងធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់តាមរយៈរថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2S-7946 មកពីខេត្តព្រះវិហារ ដើម្បីយកទៅលក់បន្តនៅរាជធានីភ្នំពេញ។

បន្ទាប់ពីធ្វើការបង្រ្កាប ជំនាញពិនិត្យវាស់វែង វត្ថុតាងរួមមាន ឈើប្រភេទលេខ១ ត្រសេកចំនួន១គីប ៨ ផ្លាន។

បច្ចុប្បន្ន: វត្ថុតាងនិងជនសង្ស័យ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ដើម្បីបន្តចំណាត់ការតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *