ព័ត៌មានជាតិ

បាញ់ឡើងលើមេឃ ៤ គ្រាប់ ផ្អើលទាំងយប់ ដោយសារខឹងប្រពន្ធ មានអី.! ព្រឹកឡើងត្រូវសមត្ថកិច្ចឃាត់ខ្លួន.!!!

កម្លាំងសមត្ថកិច្ចចំរុះបានឃាត់ខ្លួន លោក សុឹង ប៊ុនណា យកទៅសាកសួរនៅស្នងការខេត្តសៀមរាបបន្ទាប់ពីមានការសង្ស័យករណីផ្ទុះអាវុធកាលពីយប់មិញនេះ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៥នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ដិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ សុឹង ប៊ុនណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ចំណុចកើតហេតុខាងលើ។

ប្រភពដដែលបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់ អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្សុី ក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេក ដោយកាន់កាំភ្លើងទៅជាមួយ។

ករណីនេះ
កម្លាំសមត្ថកិច្ចបានហ៊ុំព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ច (កងរាជអាវុធហត្ថនិងនគរបាល) ដឹកនាំដោយព្រះរាជអាជ្ញារង ថេង សំណាង បាននាំខ្លួនឈ្មោះ សុឹង ប៊ុនណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦ យកទៅស្នងការនគរបាលខេត្តសៀមរាប ដើម្បីចាត់វិធានការបន្ត តាមផ្លូវច្បាប់។

តាមប្រភពពីសមត្ថកិច្ចដដែលបានដឹងថា មូលហេតុនៃការបាញ់បោះសេរីពីសំណាក់ បុគ្គលលោក សុឹង ប៊ុនណា បែបនេះ ផ្ដើមចេញដោយសារខឹងនឹងប្រពន្ធ។
ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីភាគីខាងប្រពន្ធ របស់លោក សុឹង ប៊ុនណា នៅឡើយទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *