ព័ត៌មានជាតិ

ល្បែងស៊ីសងខុសច្បាប់ ជល់មាន់ តាមទូរទស្សន៍អនឡាញ នៅផ្លូវចុងកៅស៊ូ បង្កប់ក្នុងតារាងបាល់ទះ លោក វ៉ាន់ កំពុងបើកលេងយ៉ាងរលូន សមត្ថកិច្ចមូលដ្ឋាននាំគ្នាសម្ងំសៀម មិនបង្ក្រាប.!!!

ខេត្តសៀមរាប៖ តើលោកឧត្តមសេនីយ៍ត្រី តេង ចាន់ណាត ស្នងការនគបាលខេត្តសៀមរាប នៅតែបណ្ដែតបណ្ដោយ អោយកើតមានបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ តាមប្រព័ន្ធទូរទស្សន៍អនឡាញ រីកពាសពេញក្រុងខេត្ត ដែលលោកគ្រប់គ្រោងបន្តទៀតរឺយ៉ាងណា? ទើបថ្មីៗនេះក្រុមសារព័ត៌ជាច្រើនអង្គភាព បានឃើញ
តារាងបាល់ទះ មួយកន្លែង នៅផ្លូវចុងកៅស៊ូ ជិតផ្លូវឡើងទៅភ្លើងស្តុប ផ្លូវជាតិលេខ៦ ចម្ងាយ ១៥០ ម៉ែត្រ កំពុុងបើកល្បែងស៊ីសង ដែលច្បាប់ហាមឃាត់នោះ គឺ៖ ជល់មាន់ ហាយឡាយ តាមទូរទស្សន៍អនឡាញ ក្នុងមួយគូរ ១លានទៅ២លានរៀល បែជាអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននាំគ្នាធ្វើមើលមិនឃើញសម្ងំស្ងៀមឈឹង មិនបង្ក្រាប ធ្វើហាក់គ្មានរឿងអ្វីកើតមានឡើងនៅក្នុងដែនអស់លោកគ្រប់គ្រង,,,បើទោះបីសារព័ត៌មានព្យាយាមខលរាយការណ៍ជូនលោក ដា ចំរើន
អធិការក្រុងសៀមរាបចូលដែរតែគ្មានអ្នកលើក និងផ្ញើរូបភាពទីតាំង តាមប្រព័ន្ធ WhatsApp លោកក៏បាលបើកមើលដែរ តែលោកមិនបានឆ្លើយតបទេ។

សូមបញ្ជាក់ផងដែលថា៖ ទីតាំងតារាងបាល់ទះ មានបង្កប់ ជល់មាន់ ហាយឡាយ នៅផ្លូវចុងកៅស៊ូ ខាងលើ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។បើយោងតាមប្រភពពីរអ្នកលេងបាល់ទះ

បានអោយដឹងថា៖ តារាងបាល់ទះនេះ ជារបស់លោក (វ៉ាន់) ទើបតែបើកថ្មី បានជិតមួយខែហើយ បងទៅសួរនាក់ណាក៏គេស្គាល់គាត់ដែរនៅក្រុងសៀមរាបនេះ អាជីពគាត់ពូកែខាងរកស៊ីបើកបនល្បែងស៊ីសង់ស្រាប់ហើយ។

ប្រភពដដែលបានបង្ហើយថា៖ បើគ្មានសមត្ថកិច្ចមូលដ្ឋាន លោកអធិការក្រុង និង ស្នងការខេត្តសៀមរាប ជាអ្នកបើកដៃអោយទេ ចាំតែលោក (វ៉ាន់) ហ៊ានបើកបនល្បែងស៊ីសង ភ្នាល់ ជល់មាន់ ក្នុងតារាងបាល់ទះរបស់ខ្លួនបានជារៀងរាល់ថ្ងៃយប់ឡើយ។

ប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេត្តសៀមរាប
កំពុងមានការព្រួយបារម្ភជាខ្លាំង និងបាន
លើកឡើងថា តើឯណាទៅ(ភូមិឃុំមានសុវត្ថិភាពទាំង០៧ចំណុច) បើល្បែងស៊ីសងកើតឡើងរីកដូចផ្សិតពាសពេញក្រុងសៀមរាប ចឹងនោះ តើប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ដែលកន្លងមកលោកក្រើនរំលឹក ដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ទាំងអស់ ត្រូវរួមគ្នាបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ គឺមិនអោយកើតមានដាច់ខាត,,,ផ្ទុយមកវិញតើអស់លោកចាត់ទុកប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន នៅមានប្រសិទ្ធភាពដែលឬទេ? ទើបបានជាអស់លោក អនុវត្តផ្ទុយពីគោលការណ៍និងផ្គើនប្រសាសន៍ថ្នាក់ដឹកនាំយ៉ាងដូច្នេះ.!។

ប្រជាពលរដ្ឋរស់នៅក្រុងខេត្តសៀមរាប សូមសំណូមពរទៅដល់ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប សូមមេត្តាចាត់កម្លាំងគណះបញ្ជាការឯកភាព ចុះធ្វើការទប់ស្កាត់នោង បង្ក្រាបទីតាំង តារាងបាល់ទះ របស់លោក (វ៉ាន់) នៅផ្លូវចុងកៅស៊ូ ខាងលើនេះផងទាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *