ព័ត៌មានជាតិ

បុរសជនជាតិចិន ម្នាក់​ វាយបុគ្គលិកផ្សារ ក្រោយពីរត់ទៅប្រាប់ជនជាតិចិននោះមិនឱ្យបន្ទោរបង់លើបង្គោលភ្លើង

ភ្នំពេញ៖​បុរសជនជាតិចិនម្នាក់ បានស្ទុះទៅវាយចំកណ្តាលមុខបុរសម្នាក់​ ដែលជាបុគ្គលិកផ្សារទំនើប Soho Mall ព្រោះ​តែខឹងនឹងបុគ្គលិកផ្សារទំនើបនោះ ទៅហាមឃាត់មិនឱ្យបន្ទោរបង់លើបង្គោលភ្លើង ក្នុងបរិវេណផ្សារទំនើប។​

ហេតុការណ៍​នេះ​ បានកើតឡើងកាលពីម៉ោង ១១​ និង២៥នាទីយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខបរិវេណ អគារផ្សារទំនើបសូហូ (SOHO Mall) ស្ថិតនៅផ្លូវជាប់ស្ថានទូតរុស្សី កែងផ្លូវរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៍មាននៅ​កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនជាតិចិនប្រុស​ស្រី​ ២នាក់ រួមនឹងជនជាតិវៀតណាម ៣នាក់ទៀត ទើបតែដើរចេញពីកន្លែងផឹកស៊ីមួយកន្លែង មកដល់ចំណុចកើតហេតុ រួចឈរបន្ទោរបង់នៅចំណុចបង្គោលភ្លើង លើចិញ្ចើមផ្លូវ មុខបរិវេណផ្សារទំនើប Soho Mall ឃើញដូច្នេះ ជនរងគ្រោះ បានដើរទៅនិយាយប្រាប់ បុរសជនជាតិចិន ខាងលើនោះថា No No! កឺកឺ! និងធ្វើកាយវិការហាមមិនឱ្យនោម ដាក់បង្គោលភ្លើងនោះទឹ។

ស្រាប់តែភ្លាមនោះ​ បុរសជនជាតិចិនដែលជា(ជនដៃដល់​)​ ទំនងស្រវឹងផង ក៏បានដើរសំដៅមកវាយបុគ្គលិកផ្សារទំនើប Soho Mall រួចបានធ្វើសកម្មភាពវាយជនរងគ្រោះចំកណ្ដាលមុខជាច្រើនដៃ​ និងវាយលើដងខ្លួន ឃើញដូច្នេះបុគ្គលិកម្នាក់ទៀត ក៏ចូលទៅជួយឃាត់ បង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្សារទំនើបSoho MAll និងកម្លាំងល្បាតកងរាជអាវុធហត្ថ ខណ្ឌចំការមន ចុះមកជួយអន្តរាគមន៍ ឃាត់បុរសជនជាតិចិន ខាងលើ ដើម្បីសួរនាំរកមូលហេតុ តែបែរជាបុរសជនជាតិចិននោះ ប្រតាយប្រតប់ ជាមួយកម្លាំងអាវុធហត្ថ ទើបកម្លាំងអាវុធហត្ថ ធ្វើការ ឃាត់ខ្លួន បញ្ជូនទៅសាកសួរ នៅមូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌចំការមន និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ ដើម្បីចាត់ការតាមនីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *