ខេត្តព្រះវិហារ៖ទីតាំងស្តុកឈើដែលឈ្មួញ បានប្រើរូបភាពយកឈើទៅផ្ញើរ តាមផ្ទះប្រជាពលរដ្ឋ ជាច្រើនផ្ទះ ដើម្បីបន្លំភ្នែកសមត្ថកិច្ច រួចឈ្មួញយកគោយន្តដើរប្រមូលឈើនោះ តាមផ្ទះប្រជាពលរដ្ឋ ដើម្បីដឹកយកទៅលក់នៅខេត្តស្ទឹងត្រែង ត្រូវបាន លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំសម្របសម្រួលកំលាំងចម្រុះ ចុះបង្ក្រាប។
ការបង្ក្រាបធ្វើឡើងនៅថ្ងៃ១៩.២០ ខែកក្កដា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ។
ប្រតិបត្តិការពីរថ្ងៃជាប់គ្នានេះ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងដឹកនាំកំលាំងរឹបអូសឈើជាច្រើនម៉ែត្ររគូប ស្ថិតនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕