ខេត្តរតនគីរី៖ មហាជនកោតសសេីរមិនដាច់ពីមាត់ ចំពោះទីតាំងសង្វៀនជល់មាន់ បៀអាប៉ោង គ្រប់ប្រភេទដុះស្លែរ បើកលេងយ៉ាងពេញទំហឹង ស្ថិតនៅចំណុចអង់តែន ក្នុងភូមិទុយ ឃុំ ទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី សមត្ថកិច្ចមិនហ៊ានធ្វេីការបង្ក្រាបនោះទេ។
ប្រភពពីពលរដ្ឋរស់នៅទីនោះបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ វង់អាប៉ោង និងយូគី យ៉ាងពេញបន្ទុកយូរឆ្នាំមកហេីយដោយមានអ្នកចូលរួមលេងល្បែងយ៉ាងពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានមិនមានវិធានទប់ស្កាត់ឡើយ។
ពលរដ្ឋបានបន្តឲ្យដឹងថា៖ទីតាំងមួយកន្លែងនោះដោយមានមេល្បែងស៊ីសងមានឈ្មោះ ពិន តន (ហៅ តាតន) អាចបើកបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលមានខ្សែរអ្នកធំទើបមន្ត្រី ពាក់ព័ន្ធ នៅទីនោះមិនហ៊ានប៉ះពាល់។
ហេីយគេសង្ស័យថា៖ លោក ហេង ប៊ុន្នី អភិបាលស្រុកបរកែវ និងលោក ថេង ចន្ទ័ធី អធិការនគរបាលស្រុកបរកែវ ប្រហែលជាត្រូវថ្នាំសន្តំរបស់លោក ពិន តន ហើយមើលទៅបានជា លោក ពិន តន មានសមត្ថភាព ធ្វើអ្វីបានតាមតែអំពើចិត្ត ។
ប្រភពដដែរបានឲ្យដឹងទៀតថា៖សង្វៀនបញ្ជល់មាន់ វង់អាប៉ោង យូគី នៅភូមិទុយឃុំទីងចាក់ស្រុកបរកែវខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ។
ប្រជាពលរដ្ឋបានលើកឡើងបន្តទៀតថា៖បេីគ្មានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធគឺបុគ្គលឈ្មោះ ពិន តន, មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។
លោក យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី តើហ៊ានចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំង
នោះដែលឬទេព្រោះថា៖ទីណាមានល្បែងសុីសងទីនោះនិងក្លាយជាតំបន់អសន្តិសុខនាពេលខាងមុខ គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច របស់រាជរដ្ឋាភិបាលតើអាចយកមកអនុវត្ត និងប្រកបដោយប្រសិទ្ធភាពដែលឬទេ?។
ប្រជាពលរដ្ឋស្នើសុំដល់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្ត រតនគិរី មេត្តាចាត់វិធានការក្នុងការទប់ស្កាត់ល្បែងស៊ីសងដុះស្លែខាងលើ!!ចៀសវាងមានការរិះគន់ ពីបងប្អូនប្រជាពរដ្ឋនិងមហាជនដាក់ការសង្ស័យទៅលើអាជ្ញាធរមូលដ្ឋានថាមានការឃុបឃិតនិងបើកភ្លើងខៀវជាប្រព័ន្ធនិងបង្កើតបទល្មើសក្នុងមូលដ្ឋាន គួរចាត់មន្ត្រីជំនាញក្រោមឱវាទបង្ក្រាបទីតាំងខាងលើផងទាន៕