
នាថ្ងៃសុក្រថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០២៥នេះគ
គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលខណ្ឌឫស្សីកែវ បានសហការជាមួយអង្គការកម្ពុជា ដេីម្បីជួយស្រ្តីមានវិបត្តិ(CWCC) បានរៀបចំកិច្ចប្រជុំស្តីពី « កិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលគម្រោងប្រចាំឆ្នាំ» ដេីម្បីឆ្លេីយតបសមាហរណកម្មថ្នាក់ខណ្ឌ ឆ្នាំ២០២៥ និងក្នុងគោលបំណងដេីម្បីឆ្លេីយតបទៅនឹងចំណុតខ្វះខាតនានា និងលេីកផែនការបន្ត ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព៖

លោកស្រី សួស សូលីដា អភិបាលរង នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោកស្រី ហ៊ត សុវណ្ណកន្នីតា ប្រធាន គ.ក.ស.ក ខណ្ឌ ព្រមទាំងមានការចូលរួមពី សមាជិកាក្រុមប្រឹក្សាខណ្ឌ លោកនាយករងរដ្ឋបាលខណ្ឌ សមាជិក សមាជិកា គ.ក.ស.ក ខណ្ឌ និងនារីភូមិ សរុបប្រមាណ ៥០នាក់។





