ខេត្តបន្ទាយមានជ័យ ៖ បនល្បែងសង្វៀនជល់មាន់ដុះស្លែមួយកន្លែង ជ្រកក្រោមកាសុីណូ គ្មានយីហោត្រឹមត្រូវ កំពុងបើកលេងយ៉ាងអនាធិប្បតេយ្យ ហើយភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗរាប់លានរៀលឯណ្ណោះ គឺបើកលេងជាអចិន្ត្រៃយ៍ដុះស្លែទៅហើយ ដោយម្ចាស់សង្វៀននោះ បានអះអាងថា៖ជ្រកក្រោមស្លាកកាស៊ីណូ ទើបបានពុំទាន់ឃើញ អាជ្ញាធរ មានសមត្ថកិច្ច ឬ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បើកកិច្ចសហការចុះបង្ក្រាបនៅឡើយនោះទេ ។
សូមបញ្ជាក់ថា៖ ទីតាំងបនល្បែងជល់មាន់ប្រភេទផ្លែដែកទ្រង់ទ្រាយធំនេះ ស្ថិត នៅក្បែរក្លឹប(ថាចដោនចាស់) ជាប់មាត់អូរព្រំដែនកម្ពុជា.ថៃ ក្នុងភូមិក្បាលស្ពាន សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ប្រភពពីប្រជាពល រដ្ឋបានឲ្យដឹងថា៖ ក្នុងមួយថ្ងៃៗគឺមានមនុស្សចេញចូល
បនល្បែងជល់មាន់ខាងលើនេះ ភាគច្រើនសិទតែជន ជាតិខ្មែរទាំងអស់ចូលមកភ្នាល់សុីសងដោយសេរី ពុំមានជនបរទេសឯណាមកភ្នាល់សុីសងលេងល្បែងជល់មាន់នេះឡើយ ។
បើយោងប្រភពមួយទៀតពីក្រុមញៀនលេងមាន់ជល់បាន បង្ហើបឲ្យដឹងថា៖ចំពោះទីតាំងជល់មាន់ដ៏ធំមួយនេះ គឺមានមន្ត្រីប៉េអឹមរងខេត្តបន្ទាយមានជ័យ ម្នាក់ជាអ្នករត់ការ ទើបអាចដំណើរទៅបានយ៉ាងរលូនដូច្នេះ តែទោះជាយ៉ាងណាគេសុំមិនបញ្ចេញឈ្មោះលោកប៉េអឹមម្នាក់នោះទេ។
កាលពីព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ (បណ្តាញ សារព័ត៍មាន យើង)
បានទំនាក់ទំនង ជាមួយ លោកឧកត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរជុំវិញ ដែលថា៖មាន ប៉េអឹមជាអ្នករត់ការ ក្នុងនោះលោកឧកត្តមសេនីយ៍ត្រី បោន ប៊ិន បានឆ្លើយតបឲ្យដឹងថា៖ចំពោះទីតាំងបនល្បែងខាងលើនេះលោកបានឆែករួចមកហើយដែល គឺជារបស់កាសុីណូ កុក អាន មិនមែននៅខាងក្រៅ គឺនៅខាង ក្រោមកាសុីណូ លោកបន្តថា៖មិនពាក់ពន្ធ័នឹងមេបញ្ជាការរងកងរាជអាវុធហត្ថដូចការ លើកឡើងនោះទេ ។ បន្ទាប់មកនៅថ្ងៃដដែរបណ្តាញព័ត៍មាន ក៍បានបន្តសួរ លោកឧកត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្ត តាមប្រពន្ធ័តេឡេក្រាម ជុំវិញមានបនល្បែងដែលក្រុមអ្នកញៀនល្បែងកំពុងនាំគ្នាភ្នាល់សុីសងដោយ
សេរីបែបនេះ តែលោកចូលស្តាប់ហើយមិនព្រមឆ្លើយតប។ ចំណែក លោកវរសេនីយ៍ឯក សៅ សារឿន អធិការ ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១០នឹង៣៣នាទី បណ្តាញព័ត៍មាន បានធ្វើបទសម្ភាសន៍តាមប្រពន្ធ័តេឡេក្រាមដែលតែមិនអាចទាក់ទង់បានព្រោះលោកមិនចូលមើល ។ ប្រជាពលរដ្ឋស្នើរសុំ អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ មេត្តាពិនិត្យនឹងបង្រ្កាបល្បែងសុីសងជល់មាន់ដ៍ធំខាងលើនេះដែលបានកើតឡើងនៅក្នុងភូមិសាស្រ្តខាងលើនេះផង ព្រោះពួកគាត់ជាប្រជាពលរដ្ឋមិនមានសិទ្ធិអំណាច ដើម្បីហាមបនល្បែង ដែលកំពុងកើតឡើងនេះបាននោះទេ មានតែសមត្ថកិច្ចតែប៉ុណ្ណោះ ជាអ្នកពង្រឹងសន្តិសុខសង្គមក្នុងការរស់នៅដោយគ្មានល្បែងសុីសងនឹងអំពើផ្សេងៗកើតឡើងចេញពីបនល្បែងមួយនេះ៕