ខេត្តសៀមរាប ៖ បទល្មើសដឹកជញ្ជូនឈើប្រភេទឈើមូល កាន់តែគគ្លើនខណះមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនអសកម្ម យកតួនាទីជាន់ឈ្លីមិនបំពេញភារកិច្ចក្នុងការបង្ក្រាប ទប់ស្កាត់និងថែរក្សាធន់ធានព្រៃឈើ ទើបធ្វើឲ្យឈ្មួញបានដៃដឹកជញ្ជូនឈើមូលទាំងយប់ទាំងថ្ងៃយកមកស្តុកទុកនិងលក់ចែកចាយទៅតាមសិប្បកម្មនានានៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ តើឈ្មួញឈើដុះស្លែឈ្មោះ សុខា កំពុងតែដាក់ថ្នាំសណ្ដំមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានមួយចំនួនឲ្យដេកលង់លក់អស់ហើយមែនទេ? បានជាមន្ត្រីទាំងនោះភ្លេចតួនាទីរបស់ខ្លួនមិនបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ។
តាមប្រភពព័ត៌មានពី អ្នកឃ្លាំមើលនិងប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមអ្នកដឹកជញ្ជូនឈើចេញពីព្រៃមកស្តុកទុក
នៅក្នុង ភូមិ តាភ្ងា ឃុំ គោកធ្លកលើ រួចមេឈ្មួញឈើដុះស្លែរជាស្ត្រី ឈ្មោះ សុខា រស់នៅភូមិសង្កែរ ឃុំគោកធ្លកលើ បានដឹកជញ្ជូនឈើមូលខុសច្បាប់បន្ដឆ្លងកាត់មុខរដ្ឋបាលព្រៃឈើ ភូមិសាលា ឃុំពង់ក្ដី ហើយយកមកស្តុកទុកមុខផ្ទះរបស់ខ្លួននៅក្នុងភូមិសង្កែ ឃុំ គោកធ្លកលើ រួចយកទៅលក់បន្ត អោយសិប្បកម្មកែឆ្នៃ ដែលមានទីតាំងទី១ ភូមិខ្លាឃ្មុំ ទី២ ភូមិ បាតត ។ ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើតំបន់ ខាងលើនេះត្រូវបានគេដឹងថា៖ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក សាំង សំរិទ្ធ ហៅហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ភូមិសាលាឃុំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។ ទាក់ទងនិងបទល្មើសព្រៃឈើដែលកំពុងកើតមានឡើងខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងនឹងរាយការណ៍ជូនលោក សាំង សំរិទ្ធហៅ ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនដងផងដែរ តែខលចូលមិនទទួលទូរសព្ទ័នោះទេ នឹងបានបន្តសុំបទសម្ភាសន៍ តាម ប្រពន្ធ័តេឡេក្រាម ក៍ពុំមានការឆ្លើយតប។
ចំឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ខ័រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប បណ្តាញព័ត៍មានបានខលរាយការណ៍ជូនសុំកិច្ចសហការ ចុះពិនិត្យបទល្មើសជាក់ស្តែង តែលោកថាចាំអោយគេចុះទៅ តែស្ងាត់ឈឹងមិនឃើញស្រមោលរហូតក្រុមឈ្មួញបានដឹកជញ្ជូនឈើចេញទៅបាត់ដោយសុវត្ថិភាព នូវពុំ ទាន់ឃើញក្រុមមន្ត្រីជំនាញចុះមកដូចការលើកឡើងរបស់លោកនាយខណ្ខ័នោះឡើយ។ សូមបញ្ជាក់ថា៖បទល្មើសដឹកជញ្ជូនឈើបានកើតឡើងក្នុងទឹកដីស្រុកជីក្រែង យូរមកហើយដោយក្រុមឈ្មួញទាំងនោះបានធ្វើមធ្យោបាយគ្រប់រូបភាព ចំឡែកមន្ត្រីជំនាញដែលមានតួនាទីបង្រ្កាបបទល្មើសព្រៃឈើវិញគឺមិនសូវមានប្រសិទ្ធភាពនោះទេក្នុងការបង្រ្កាបបទល្មើសនេះ។ ទោះជាយ៉ាងណាមហាជនបានសំណូមពរ ឯកឧត្តរ ប្រាក់ សោភណ័ អភិបាលខេត្តសៀមរាប ដែលទើបទទួលដំណែងជាអភិបាលខេត្តថ្មី សូមជួយដាក់បទបញ្ជាពិនិត្យភូមិសាស្រ្តខាងលើនេះផង ដែលកំពុងតែកើតមានបទល្មើសព្រៃឈើជាហូរហែរ ព្រោះមន្ត្រីជំនាញនៅតំបន់នោះមួយចំនួនអសុវត្ថិភាពក្នុងការបង្រ្កាបទប់ស្តាត់រាល់បទល្មើសដែលបានកើតឡើង៕