ព័ត៌មានជាតិ

ល្បែងជល់មាន់អនឡាញនិងកីឡាប្រដាល់ចាក់ភ្នាល់តាមទូរទស្សន៍កំពុងកើតមានយ៉ាងពេញបន្ទប់ក្នុងហាងកាហ្វេផ្ទះឈ្មោះ(ស្រស់)តើអធិការ ស្រុកមង្គលបូរីហ៊ានបង្ក្រាបដែរទេ?

ខេត្តបន្ទាយមានជ័យ៖ នាយពេលថ្មីៗនេះកាលពីល្ងាចថ្ងៃទី ១៨ ខែមិថុនាឆ្នាំ ២០២៣ ប្រភពពីពលរដ្ឋម្នាក់រស់នៅភូមិជំទាវ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានឲ្យដឹងថានៅផ្ទះរបស់ឈ្មោះ(ស្រស់)កំពុងលួចបើកលេងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ និងកីឡាប្រដាល់ថៃ ភ្នាល់ដាក់លុយរាប់លានរៀល តាមទូរទស្សន៍ក្នុងហាងកាហ្វេយ៉ាងគគ្រឹកគគ្រេង បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានមួយចំនួនមិនបង្ក្រាប សង្ស័យលោក សុិន ណារ៉ាក់ អធិការស្រុកមង្គលបូរី ជាអ្នកបើកភ្លើងខៀវ ទើបបុគ្គលឈ្មោះស្រស់ ហ៊ានបើកល្បែងស៊ីសងខុសច្បាប់បានតាមអំពើចិត្ត។

កាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទាំងអស់ឱ្យខានតែបាន។

ហើយសម្ដេចគូបានបញ្ជាក់យ៉ាងច្បាស់ៗទៀតថាបើអាជ្ញាធរនិងសមត្ថកិច្ច ក្រុងស្រុកខណ្ឌខេត្តណា មិននាំគ្នាទប់ស្កាត់ និងមិនបង្ក្រាប ល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួន!អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

មជ្ឈដ្ឋានខាងក្រៅ និង ប្រជាពលរដ្ឋនៅភូមិជំទាវ ឃុំឫស្សីក្រោក ស្នើសុំដល់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និង លោកសិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ សូមពិនិត្យមើលលើម្ចាស់ផ្ទះឈ្មោះ(ស្រស់)ដែលហ៊ានបើកល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ និងល្បែងកីឡាប្រដាល់ថៃចាក់ភ្នាល់ ដាក់លុយតាមទូរទស្សន៍ ក្នុងដែនដីរបស់ខ្លួន ហេតុដូច្នេះហើយ សូមសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយចាត់វិធានការ បង្ក្រាបជាបន្ទាន់ផង ដើម្បីពង្រឹង ភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ដោយគ្មានអំពើហិង្សា ចោរលួចឆក់ប្លន់។ល។

ការផ្សាយព័ត៌មានខាងលើនេះ ថ្មីៗប៉ុស្តិ៍ នៅមិនអាចសំការបកស្រាយបំភ្លឺពីអាជ្ញាធរសមត្ថកិច្ច និង សម្តីបុគ្គល ពាក់ព័ន្ធបាននៅឡើយ ហើយអង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺ ជុំវិញនៃការផ្សាយនេះ គ្រាន់តែចូលរួមចំណែក ឈ្លោះបញ្ចាំងពីសង្គមឲ្យមានភាពសុគ្រិននិងយុត្តិធម៌តែប៉ុណ្ណោះគ្មានគោលបំណងជាន់ពន្លិចឬធ្វើឲ្យប៉ះពាល់ទៅដល់សមត្ថកិច្ចឬបុគ្គលណាម្នាក់នោះឡើយ ក្រៅពីផ្សាយព័ត៌មានពិតឲ្យមានភាពសុគ្រឹតនិងយុត្តិធម៌តែប៉ុណ្ណោះ៕

(រូបភាពអត្ថបទដោយ៖ភ្នាក់ងារប្រចាំខេត្តបន្ទាយមានជ័យ)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *