ព័ត៌មានជាតិ

បេះដូងធ្វើពីអ្វី! បានជាដាច់ចិត្តលើកដៃសម្លាប់ម្តាយ និងកូនតូចឱ្យស្លា.ប់.នៅក្នុងថ្លុកឈា.ម.យ៉ាងអាណោចអាធ័ម

គួរឱ្យសង្វេងណាស់ ម្តាយនិងកូនអាយុទើបតែ១ឆ្នាំត្រូវបានឃាតករដៃដល់កាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត ដែលករណីឃាតកម្មនេះបានកើតឡើងកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិត្រពាំងឈូក ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

បើយោងតាមសមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងថាជនរងគ្រោះដែលត្រូវឃាតក កាប់សម្លាប់នេះមានឈ្មោះ ឈៀវ សុខគឿន ភេទស្រី អាយុ 24ឆ្នាំ និងកូនស្រី អាយុ 1ឆ្នាំ ត្រូវបានជនសង្ស័យ ធ្វើសកម្មភាពកាប់ជាច្រើនកាំបិត បណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មបំផុត។ មូលហេតុដំបូង ដែលឈានទៅដល់ការធ្វើសកម្មភាពកាប់សម្លាប់ម្ដាយ និងកូនតូចយ៉ាងសាហាវព្រៃផ្សៃបែបនេះ ដោយសាររឿងគំនុំ ក្នុងនោះប្រវត្តិជនសង្ស័យកាលពីមុន ជាមនុស្សធ្លាប់ប្រើប្រាស់ថ្នាំញៀនផងដែរ។

ជុំវិញតើអ្នកខាងលើនេះដោយមានការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ចន សុភីត អធិការស្រុកបសេដ្ឋ បានដឹកនាំកំលាំងសហការស្រាវជ្រាវរហូតតាមចាប់ជនសង្ស័យបាន និងបញ្ជូនមកអធិការដ្ឋានគរបាលស្រុកបសេដ្ឋដើម្បីសាកសួរ និងបន្តតាមនីតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *