ព័ត៌មានជាតិ

កីឡាមកពីឥណ្ឌូណេស៊ីឈ្នះមេដាយមាសទាំងបុរសនារី លើវិញ្ញាសាកង់ភ្នំបុរសនារី ក្នុងចម្ងាយផ្លូវ២៤គីឡូម៉ែត្រ នៃប្រភេទកីឡាទោចក្រយាន

កីឡាករ កីឡាការនី មកពីប្រទេសឥណ្ឌូនេស៊ី បានឈ្នះមេដាយមាសម្នាក់មួយគ្រឿង លើវិញ្ញាសារកង់ភ្នំបុរសនារី នៃប្រភេទកីឡាទោចក្រយាន នៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ លើចម្ងាយផ្លូវ២៤គីឡូម៉ែត្រ ស្មើនឹង៦ជុំ ដែលប្រព្រឹត្តទៅនៅជើងភ្នំគូលែន ស្ថិតក្នុងស្រុកបន្ទាយស្រី កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣នេះ។

បន្ទាប់ពីមានការប្រកួតយ៉ាងស្វិតស្វាញរួចមក ជាលទ្ធផលវិញ្ញាសាកង់ភ្នំផ្នែកបុរស គឺកីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ FERI YUDOYONO ឈ្នះមេដាយមាស , កីឡាករមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ ZAENALFANANI ឈ្នះមេដាយប្រាក់ និង កីឡាករមកពីប្រទេសកម្ពុជា ឈ្មោះ KHIM MENGLONG ឈ្នះមេដាយសំរឹទ្ធ ។

សម្រាប់វិញ្ញាសាកង់ភ្នំផ្នែកនារីវិញ កីឡាការិនីមកពីប្រទេសឥណ្ឌូនេស៊ី ឈ្មោះ SAYU BELLA SUKMA DEWI ឈ្នះបានមេដាយមាស , កីឡាការិនីមកពីប្រទេសម៉ាឡេស៊ី ឈ្មោះ NUR ASSYIRA ZAINAL ABIDIN ឈ្នះបានមេដាយប្រាក់ និង កីឡាការិនីមកពីប្រទេសថៃ ឈ្មោះ VONTHANAN PHONKLA ឈ្នះបានមេដាយសំរិទ្ធិ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតប្រភេទកីឡាទោចក្រយាននេះ មានចំនួន២ប្រភេទ ស្មើនឹង៩វិញ្ញាសា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ រហូតថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះ ៖

ការប្រកួតកង់ភ្នំ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ រហូតថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ឧទ្យាជាតិភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី មាន ៥វិញ្ញាសា រួមមាន ៖ កង់ភ្នំបុរស ប្រកួតក្នុងចម្ងាយផ្លូវ ២៤គីឡូម៉ែត្រ ស្មើនឹង ៦ជុំ , ២. កង់ភ្នំនារី ប្រកួតក្នុងចម្ងាយផ្លូវ ២៤គីឡូម៉ែត្រ ស្មើនឹង ៦ជុំ , ៣. កង់ភ្នំបណ្ដាក់ក្រុមបុរស-នារី ប្រកួតក្នុងចម្ងាយផ្លូវ ២៤គីឡូម៉ែត្រ ស្មើនឹង ៦ជុំ , ៤. កង់ភ្នំបុរស ប្រកួតក្នុងចម្ងាយផ្លូវ ៤គីឡូម៉ែត្រ ស្មើនឹង ១ជុំ និង ៥. កង់ភ្នំនារី ប្រកួតក្នុងចម្ងាយផ្លូវ ៤គីឡូម៉ែត្រ ស្មើនឹង ១ជុំ ។

ការប្រកួតកង់គួក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ រហូតថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ នៅតំបន់ឧទ្យានប្រាសាទ និង តំបន់វង់ធំ មាន ៤វិញ្ញាសា រួមមាន ៖ ១. កង់គួកបុរស ប្រកួតក្នុងចម្ងាយផ្លូវ ៤៤គីឡូម៉ែត្រ ស្មើនឹង ២៤ជុំ , ២. កង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ៣១គីឡូម៉ែត្រ ស្មើនឹង ១៧ជុំ , ៣. កង់គួកបុរស ប្រកួតក្នុងចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ស្មើនឹង ៧ជុំ និង ៤. កង់គួកនារី ប្រកួតក្នុងចម្ងាយផ្លូវ ៩០គីឡូម៉ែត្រ ស្មើនឹង ៤ជុំ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *