ព័ត៌មានជាតិ

សិង្ហបុរី ស្ថិតនៅលំដាប់ទី៥ ក្នុងចំណោមវិនិយោគិនបរទេស នៅប្រទេសកម្ពុជា

វិនិយោគិនសិង្ហបុរី បានក្លាយជាប្រទេសឈរលេខរៀងទី៥ ដែលបាន បោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា ក្រោមទុនប្រមាណ១.៥៣ពាន់លាន ដុល្លារអមេរិក។ ឯ.ឧ សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានបន្តអំពាវនាវវិនិយោគិនសិង្ហបុរីបន្តមកវិនិយោគកម្ពុជា ជាមួយសក្តានុពលជា ច្រើនរបស់កម្ពុជា។

ឯកអគ្គរដ្ឋទូតសឹង្ហបុរីប្រចាំនៅកម្ពុជា លោកជំទាវ តែវ ឡាយឆេង បាន បញ្ជាក់ថា សិង្ហបុរីស្ថិតនៅក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់ កម្ពុជា។ ការវិនិយោគគ្របដណ្តប់លើវិស័យនានា ដូចជា អចលនទ្រព្យ ថាមពល ពាណិជ្ជកម្ម និងចែកចាយ ម្ហូបអាហារ អ្នកប្រើប្រាស់ ការ អប់រំ និងហិរញ្ញវត្ថុ។ ការបញ្ជា ក់របស់លោកជំទាវធ្វើឡើងនៅក្នុងឱកាសសិក្ខាសាលាស្វែងយល់ពី កម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា តាមប្រព័ន្ធវីដេអូកាលពី ថ្ងៃទី២៦ កក្កដាម្សិលម៉ិញ។ លោកជំទាវទូតបញ្ជាក់បន្ថែមថា ប្រទេសទាំងពីរ មានការតភ្ជាប់ជើងហោះ ហើរចំនួន៣៥ជើង ក្នុងមួយសប្តាហ៏ ហើយកម្ពុជាស្ថិត នៅក្នុង ចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនជាងគេនៅក្នុងតំបន់ អាស៊ី។ កម្ពុជា បានងើបចេញពីជំងឺ រាតត្បាតកូវីដ១៩ បន្ទាប់ពីបានសម្រេចដោយ ជោគ ជ័យនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ហើយត្រូវបានរំពឹងថា នឹងមានកំណើនសេដ្ឋកិច្ចកម្រិតខ្ពស់ដូចមុន។

ឯ.ឧ សុខ ខឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅសិង្ហបុរី មានប្រសាសន៏ថា ជាយុទ្ធសាស្ត្រទូតសេដ្ឋកិច្ច ឆ្នាំ២០២១- ២០២៣ ដែលបានដាកចេញនៅដើមឆ្នាំ ២០២១ មានគោលបំណងជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៏ និងវប្បធម៌ ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ លើកកំពស់កម្ពុជា នៅក្នុងឆាកតំបន់ និងអន្តរជាតិ។ មន្ត្រីទូតកម្ពុជា បាននឹងកំពុងបំពេញការងារ និងពង្រឹងកិច្ចខិតខំ ប្រឹងប្រែងរបស់ខ្លួន ក្នុងការជំរុញ និងអនុវត្តយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចនេះ ធ្វើ យ៉ាងណាទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរមកកម្ពុជា កាន់តែច្រើនថែម ទៀត។

ឯ.ឧ សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា មានប្រសាសន៏ថា បរិស្ថានវិនិយោគនៅកម្ពុជា មាន ភាពអំណោយផល គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រង់ចាំទទួលការវិនិយោគ របស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលនុវត្តភាពលើសលុបក្នុងវិស័យកសិចំណី អាហារ សេវាកម្ម និងកម្មន្តសាល។ ឯ.ឧ រដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមពីតួនាទី សំខាន់របស់សិង្ហបុរីនៅកម្ពុជា និងបានអំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើ នបន្ថែមទៀតពីវិនិយោគសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ រួមជាមួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស។

គួរបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២ គម្រោងវិនិយោគរបស់សិង្ហបុរី ដែល បានក្រុមប្រឹក្សាអភិវឌ្ឍកម្មធ្វើការអនុម័ត និងកំពុងមានប្រតិបត្តិការមានចំនួន ១២៧គម្រោង ក្នុងវិស័យទេសចរណ៏ កម្មន្តសាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យ ផ្សេងទៀត ក្នុងទឹកប្រាក់សរុបចំនួន១.៥៣ពាន់លានដុល្លារអាមេរិក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *