ព័ត៌មានជាតិ

ជាប្រជាជនខ្មែរ​ ត្រូវអភិវឌ្ឍន៍សមត្ថភាព​ខ្លួនដេីម្បីលេីកតម្កេីងឧត្តមប្រយោជន៍ជាតិ

ទីស្តីការក្រសួងបរិស្ថាន​៖​ នារសៀល​ ថ្ងៃទី១០​ ខែកុម្ភៈ​ ឆ្នាំ២០២២​​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ បានជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី​ ចំនួន​ ១៥នាក់​ និងបានផ្តល់ជាអនុសាសន៍ថា​ ក្រៅពីឱកាសអភិវឌ្ឍន៍សមត្ថភាពខ្លួន​ ប្អូនៗនិស្សិតក៏ត្រូវចូលរួមលេីកតម្កេីងឧត្តមប្រយោជន៍ជាតិជាធំ​។​ ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានចែករំលែកបទពិសោធន៍សិក្សានៅក្រៅប្រទេសជូនប្អូនៗនិស្សិត​ ដេីម្បីប្អូនៗត្រូវជឿជាក់លេីខ្លួនឯង​ មានភាពចាស់ទុំ​ក្នុងជីវិត​ ចេះថែទាំសុខភាពខ្លួន​ មេីលថែទាំគ្នា​ទៅវិញទៅមក បង្កេីនសេដ្ឋកិច្ចគ្រួសារ​ និងរៀនសូត្រអំពីគោលនយោបាយសាធារណៈ​ ដែលអាចឈានទៅដោះស្រាយបញ្ហាសង្គមជាតិ​កម្ពុជា​ នាឱកាសណាមួយ​នៅពេលអនាគតផងដែរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *