ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អ និងដើម្បីបង្កបរិយាកាស រីករាយជូនសាធារណៈជន បងប្អូនប្រជាពលរដ្ឋបានកម្សាន្តសប្បាយរដ្ឋបាលខេត្ត កំពង់ធំ នឹងគ្រោងរៀបចំពិធីអុំទូក នៅកំឡុងសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២២នេះ។
សម្រាប់ការចុះ ឈ្មោះទូក សូមទំនាក់ទំនងចុះឈ្មោះនៅមន្ទីរធម្មការ និងសាសនាខេត្ត ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ សប្ដាហ៍ទី១ ខែតុលា ឆ្នាំ២០២២។ហើយសូមគណៈកម្មការគ្រប់គ្រងទូកទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ពិនិត្យស្ថានភាពទូក ធ្វើការជួសជុល លាបថ្នាំថ្មី ត្រៀមហ្វឹកហាត់ កីឡាករ កីឡាការិនី និងដាក់ពាក្យចុះឈ្មោះចូលរួមក្នុងពិធីអុំទូកនេះឲ្យបានច្រើនកុះករ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំបង់ធំ៕