ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងវិញនោះ

អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត បន្ទាប់ពីត្រូវបានរាជរដ្ឋាភិបាលដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងវិញនោះ

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដើម្បីអភិវឌ្ឍន៍បន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ជាអ្នកគ្រប់គ្រងវិញនោះ នាព្រឹកថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត អភិបាលក្រុងសៀមរាប អាជ្ញាធរមូលដ្ឋាន និងសមាគមកាណូតទ្រទ្រង់ជីវភាពកំពង់ផែ ក្នុងគោលបំណងពិនិត្យមើលស្ថានភាពទីតាំងកំពង់ផែចុងឃ្នៀស ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសៀមរាប និងក្រុមការងារប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតកន្លងមកនោះ យើងត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរនៅក្នុងទីតាំង និងសមាគមកាណូតដឹកភ្ញៀវឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណៈកម្មការអន្តរក្រសួង។ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់ក្រុមការងារចម្រុះ យើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យទីនេះឲ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៍ដែលមានភាពទាក់ទាញបំផុត។

សូមបញ្ជាក់ថា ចំពោះការអនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយលេខ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀសរបស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋផងដែរ។ ដោយឡែក យន្តការក្នុងការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺគ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌនិងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនីនិងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណៈកម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *