ខេត្តបន្ទាយមានជ័យ ៖ស្ត្រីមានផ្ទៃពោះ៨ខែម្នាក់ត្រូវរន្ទះបា.ញ់ស្លា.ប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ខណៈពេលដែលស្រ្តីរងគ្រោះកំពុងអង្គុយលាងខ្យងនៅក្បែរផ្ទះ។ ហេតុការណ៍ដ៏អកុសលនេះ បានកើតឡើងកាលពីល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ បាន លី អាយុ៤៤ឆ្នាំ កំពុងពរពោះ ៨ខែ រស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ក្រុមគ្រួសារនេះមានសមាជិកសរុបដល់ទៅ៨នាក់ ជាគ្រួសារមួយក្រីក្រខ្លាំងណាស់។
សមត្ថកិច្ចមូលដ្ឋានបានបន្តទៀតថា មុនពេលកើតហេតុនោះ ស្ត្រីរងគ្រោះ បានចេញពីផ្ទះទៅរាវខ្យងយកមកលក់។ ក្រោយពីរាវបានហើយយកខ្យងមកលាងទឹកនៅក្បែរផ្ទះ ស្របពេលនោះ ស្រាប់តែមានភ្លៀងធ្លាក់មួយមេយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ ស្រាប់តែរន្ទះបា.ញ់ចំស្រ្តីរងគ្រោះបណ្តាលឲ្យរបួងធ្ងន់។ ពេលនោះក្រុមគ្រួសារបានបញ្ជូនទៅមណ្ឌលសុខភាពស្រុកម៉ាឡៃ ដើម្បីសង្គ្រោះបន្ទាន់ ដោយសារជនរងគ្រោះរបួសធ្ងន់ពេក គ្រូពេទ្យមិនអាចជួយសង្ក្រោះបាន ក៏ស្លា.ប់ក្នុងមន្ទីរពេទ្យតែម្តង។
សពជនរងគ្រោះ ត្រូវក្រុមគ្រួសារដឹកយកមកផ្ទះវិញដើម្បីចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕