មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សាលក់អនឡាញ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទទួលមរណភាពហើយនាល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) សពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី
សូមរំលឹកថាករណីឃាតកម្មកើតនៅវេលាម៉ោងជាង៨យប់ ថ្ងៃទី០៨ ខែកុម្ភៈឆ្នាំ ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនដៃដល់ឈ្មោះ ទូច វឌ្ឍនៈ អាយុ ៣២ឆ្នាំ ជាមេធាវី និងខាងស្រី ឯម សូវីដេត អាយុ ២៦ឆ្នាំ អ្នកលក់ឥវ៉ាន់តាមអនឡាញ។ កាំភ្លើងដែលបាញ់ខ្លីម៉ាក CZp07 និងបានរកឃើញសំបកគ្រាប់ចំនួន៥ នៅកន្លែងកើតហេតុ។
បើតាមរូបភាពពីកាម៉ារ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបានបង្ហាញថា ភាគីខាងស្រីបានចុះពីលើរថយន្តរបស់ខ្លួន រួចដើរសំដៅទៅរកខាងប្រុស ដែលនៅខាងក្រោយ ហើយក៏ឃើញខាងប្រុសចុះពីលើរថយន្តរបស់ដើរមករកខាងស្រី រួចបានបាញ់ទៅលើក្បាលខាងស្រី រួចបាញ់ថែមពី៣ ទៅ ៤គ្រាប់ទៀត។ បន្ទាប់មកខាងប្រុសបានបាញ់សៀតផ្កាខ្លួនឯងមួយគ្រាប់។ ខាងប្រុសបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕