ព័ត៌មានជាតិ

ឆមាសទី១ ដើមឆ្នាំនេះ ក្រសួងសាធារណការ រកចំណូលបានពីការលក់ស្លាកលេខពិសេសផ្ទាល់ខ្លួនបានចំនួនជាង១០,១៦លានដុល្លារ 

បើយោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះ បញ្ជីរថយន្តបានឱ្យដឹងថា៖ នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានលក់ស្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) និងស្លាកលេខពិសេស (រាជធានី-ខេត្ត) សរុបបានចំនួន ១៩ ៧៦៦លេខ ទទួលបានប្រាក់ចំណូលប្រមាណជា ៤០ ៦៤១ ១៨៧ ៤០០ រៀល(១០,១៦០,២៩៦ដុល្លារ) កើនឡើង២៥% ប្រៀបធៀបនឹងឆ្នាំ២០២១ ។

ក្នុងនោះ ស្លាកលេខពិសេសផ្ទាល់ខ្លួន(លេខកម្ពុជា) លក់បានចំនួន ៣ ២៧១ លេខ ទទួលបានប្រាក់ចំណូលប្រមាណជា ២១ ៣៦៥ ៤០៧ ០០០ រៀល កើនឡើងចំនួន១៨% និងស្លាកលេខពិសេស (រាជធានី-ខេត្ត) លក់បាន ១៦ ៤៩៥ លេខ ទទួលបានប្រាក់ចំណូលប្រមាណជា ១៩ ២៧៥ ៧៨០ ៤០០ កើនឡើង៣២% នេះបើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ កន្លងទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *