ព័ត៌មានជាតិ

អគ្គលេខាធិការអាស៊ាន បានដាក់ឱ្យដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក

ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដាក់ឱ្យដំណើរការកម្មវិធីវាគ្មិនជាបន្តបន្ទាប់របស់មជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក រសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ។

នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងស្តីពី “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋ អាមេរិក៖ ភាពជាដៃគូសម្រាប់សន្តិភាព វិបុលភាព និងប្រជាជន” ។ ឯកឧត្តម បានគូសបញ្ជាក់ពីការចូលរួមចំណែកយ៉ាងច្រើនរបស់សហរដ្ឋអាមេរិក ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ក៏ដូចជា ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងពីទស្សនៈដើម្បីពង្រឹងកិច្ចសហការជាមួយអាស៊ាន នៅទូទាំងសសរស្តម្ភសហគមន៍អាស៊ាន ដោយដើរតួនាទីកាន់តែធំធេង នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ស្របពេលដែលពិភពលោកកំពុងជួបប្រទះនឹងការប្រឈមផ្នែកភូមិសាស្ត្រយុទ្ធសាស្ត្រ និងភូមិសាស្ត្រសេដ្ឋកិច្ចដែលកំពុងកើនឡើង។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *