ព័ត៌មានជាតិ

អាណោចអាធ័ម! ស្វាមីម្ចាស់ផលិតផល Brand Lakamo ត្រូវក្រុមចោរប្ល.ន់បា.ញ់ស.ម្លា.ប់យប់ម៉ិញ

ភ្នំពេញ ៖ ស្វាមីរបស់លោកជំទាវ មាស ច័ន្ទដាលីន ម្ចាស់ផលិតផល Brand Lakamo បានទទួលមរណភាពហើយ ដោយសារមានករណីចាប់ជម្រិត និងបានបាញ់សម្លាប់ជនរងគ្រោះ បណ្ដាលឱ្យស្លាប់នៅក្នុងផ្ទះ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដោយឡែកជនសង្ស័យបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤ ដោយជនរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះថា ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។

បើតាមប្រភពបានបង្ហើបឱ្យដឹងថា ក្នុងករណីនេះក៏មានជនរងគ្រោះម្នាក់ជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ត្រូវបានគេស្គាល់ឈ្មោះថា អ្នកនាងសុខ លីន ដោយសារតែការភ័យខ្លាំងពេក នាងលោតចុះទៅជុងនឹងរបងដែកបណ្ដាលឱ្យរបួសក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ។នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *