ព័ត៌មានជាតិ

ម្ដងនេះមេព្រៃអាចអត់ការងារធ្វើហើយ! ដល់វគ្គឈ្មួញឈើដេញស្ទាក់រថយន្តដឹកឈើកែឆ្នៃសប្បិកម្មបណ្តាលឲ្យប៉ះទង្គិចគ្នា រថយន្តបាឡែរងការខូចខាតយ៉ាងដំណំ

ខេត្តសៀមរាប៖កាលពីរថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២៣ បែកធ្លាយប្រភពថារថយន្តបាឡែនមួយគ្រឿងដែលជារថយន្តឈ្មួញឈើ បើកប្រដេញរថយន្តដឹកឈើគ្រឿងសិប្បកម្មកែឆ្នៃ ប៉ះគ្នាបណ្តាលឲ្យរថយន្តបាឡែនខូចខាតយ៉ាងដំណំ។

តាមសេចក្តីរាយកាណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត នីសាន់កែឆ្នៃមួយគ្រឿង ក្នុងនោះដឹកឈើប្រភេទ គ្រឿងសិប្បកម្ម កែឆ្នៃ បន្ទាប់មកមាន រថយន្តបាឡែន មួយគ្រឿងទៀត បានប្រដេញតាមក្រោយ គោលបំណង ដើម្បីសួរនាំរកលិខិតអនុញ្ញាតច្បាប់ចេញពីសិប្បកម្ម ឬលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធ បើមានលិខិតអនុញ្ញាតគឺអោយបន្តដំណើរទៅមុខទៀតបាន តែបើមិនមានលិខិតអនុអាចនឹងធ្វើការបង្ក្រាប ឬ សម្រួលតាម និតិវិធីផ្សេងៗ ឬអាចបន្តចាប់បញ្ជូនមកមន្ត្រីជំនាញ។

ប្រភពជាច្រើននិងមហាជនហួសចិត្តងឿងឆ្ងល់ ដាក់ការសង្ស័យថា រថយន្តបាឡែនមួយគ្រឿងដែលបានប៉ះគ្នាជាមួយរថយន្តដឹកឈើគ្រឿងសិប្បកម្ម  មិនមែនជារថយន្តរបស់មន្ត្រីជំនាញនោះទេ វាគឺជារបស់ឈ្មួញរកសុីឈើដ៏ល្បីឈ្មោះម្នាក់ក្នុងខេត្តសៀមរាប។

ចុះហេតុអ្វីបានប្រើឥទ្ធិពលរបស់ខ្លួន ដេញស្ទាក់ចាប់ឡាន ដឹកគ្រឿងសិប្បកម្ម រហូតដ៍ប៉ះទង្គេចគ្នាបណ្តាលអោយ មានការខូចខាតស្ទើតែទាំងស្រុង។ ប្រភពខ្លះបន្តថា ប្រហែល ជំនាញរដ្ឋបាលព្រៃឈើ បានផ្តល់សិទ្ធិអំណាចអោយរូបគាត់ទេដឹង? ព្រោះតែគាត់ជាអ្នករកសុីឈ្មួញជើងចាស់ ស្គាល់ចិត្តស្គាល់ថ្លើម គ្នាអស់ទៅហើយ អ្នកខ្លះទៀតលើកឡើង ថាបើដូច្នេះជំនាញមេព្រៃអាចគ្មានការងារធ្វើទៀតទេថ្ងៃខាងមុខ។

នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៣ វេលាម៉ោង ០៩ នឹង ២៧ នាទី បណ្ដាញសារព័ត៌មាន បានធ្វើការទំនាក់ទំនង់ ជាមួយ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើ

ខេត្តសៀមរាប ដើម្បីសាកសួរជុំវិញរឿងរ៉ាវខាងលើនេះ លោកបានឲ្យដឹងថា ចំពោះរថយន្ត ដឹកគ្រឿងសប្បិកម្ម ត្រូវបានយកមក ដាក់នៅស្នាក់ការរដ្ឋបាលព្រៃឈើ ស្រុកសូទ្រនិគម ហើយ ធ្វើការពិន័យ ដោយឡែក រថយន្តបាឡែន ដែលបានខូចខាត គឺគេបានដោះស្រាយគ្នាគេដើម្បីបញ្ចប់រឿង ក្នុងនោះបណ្តាញព័ត៍មាន បានព្យាយាមសុំសួរ

រកឈ្មោះម្ចាស់រថយន្តបាឡែន អត្តសញ្ញាណគាត់ជាអ្នកណា? តែលោក ម៉ុង ប៊ុនលីម អះអាងថាខាងផ្នែកស្រុកជីក្រែង លោកមិនស្គាល់ឈ្មោះនោះទេ ចង់ដឹងសួរទៅ លោកសូរ ផល្លា ចុះ ។

ចំពោះការលើកឡើងរបស់លោកនាយ នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ខាងលើនេះ ផ្ទុយខុសគ្នាពីមហាជនទូទៅដែលបានស្គាល់រថយន្តបាឡែនខាងលើនេះនឹងបានដឹងពីប្រភពផ្សេងៗក្នុងករណីនេះ។ទោះជាយ៉ាងណាក៍ដោយអង្គភាពព័ត៍មានយើងនឹងរងចាំធ្វើការបកស្រាយបំភ្លឺពីបុគ្គលដែលពាក់ព័ន្ធថាតើការពិតជាយ៉ាងណា? រង់ចាំលំអិតវគ្គ២ ពីអង្គភាពសារព័ត៌មាន ថ្មីៗប៉ុស្តិ៍៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *