ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ

(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចេញសេចក្តីសម្រេចចំនួន ៣ផ្សេងគ្នា ដោយបញ្ជាឲ្យបិទ មន្ទីរសម្រាកព្យាបាលឯកជនចំនួន៣ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីសម្រេច ដែលបណ្តាញព័ត៌មាន យើងទទួលបាននៅថ្ងៃទី១២ ខែឧសភានេះ។

សម្រាកព្យាបាលឯកជនចំនួន ៣នោះរួមមាន៖ មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។

សម្រាប់មូលហេតុដែលបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *