
ខេត្តសៀមរាប៖ករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយបានកើតឡើង កាលពីយប់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង ៤០នាទី នៅចំណុចផ្លូវបំបែកជាបួន បាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបលេីផ្លូវជាតិពីរស្តុបឈ្នះឈ្នះទៅផ្លូវហ៊ុនសែនសន្តិភាព។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរ: បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ 2BL-2324 ភ្នំពេញ បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D-4308 សៀមរាប ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស រស់នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដឹកអ្នករួមដំណើរ០៤នាក់៖ ទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ ២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ ឆ្នាំ ៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ ៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឃុំខាងលើជាមួយគ្នា។
ចំណែកអ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក ឈ្មោះ ធិ សក្តិវ័ន្ត (ស្លាប់នៅកន្លែងកើតហេតុ)
និងរបួសស្រាល០៤នាក់ ឆេះម៉ូតូសណ្តោងរុឺម៉ក១គ្រឿង ខូចខាតរថយន្ត១គ្រឿងយ៉ាងដំណាំ ចំណែកអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួន។
បើតាមការបញ្ជាក់ឲ្យដឹងពីពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងដែរថារថយន្តបើកបរល្បឿនលឿន។ និងបានដកហូតវត្តុតាង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរង់ចាំធ្វើការដោះស្រាយបន្តទៅតាមនីតិវិធី៕




