ព័ត៌មានជាតិ

ប្រើស្ទីលថ្មីទៀតហើយ!អ្នកបើករថយន្តម្នាក់ត្រូវជនជាតិចិនពីរនាក់ប្រើកាំបិតចាក់ប្លន់យករថយន្តជិះគេចខ្លួនតែត្រូវបាន…

ពាក់ព័ន្ធករណីនេះសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹង នៅរសៀល ថ្ងៃ ទី 3 ខែ កក្កដាឆ្នាំ 2023 នេះថា បុរសម្នាក់ បើកបររថយន្តដឹក(ភ្ញៀវពីរនាក់)ធ្វើដំណើរពីភ្នំពេញមកខេត្តព្រះសីហនុលុះដល់ចំណុច ស្ថានីយ៍ប្រេង តូតាល់ ស្ថិតក្នុងស្រុកកំពង់សីលា ក៏ស្រាប់តែជនជាតិចិនទាំង២នាក់បានហៅអោយគាត់ឈប់រថយន្ត និងបានព្រួតគ្នាវាយ និងប្រើកាំបិតចាក់ គាត់ប្លន់យករថយន្ត រួចបានបើករថយន្តគេចខ្លួន ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់ឱ្យ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលចរាចរណ៍ប្រចាំផ្លូវល្បឿនលឿន និងខាងក្រុមហ៊ុនផ្លូវល្បឿនលឿន ក៏បានឃាត់រថយន្តខាងលើ និងជនសង្ស័យចំនួន០២នាក់ ទៀត ភេទប្រុស ជនជាតិចិន នៅចំណុច បញ្ជរបង់ប្រាក់ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ចំណែកជនរងគ្រោះ ភេទប្រុស ជនជាតិខ្មែរ មុខរបរអ្នកបើកបរ បណ្តាលអោយ រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន ។

និងដកហូតយក
សម្ភារះវត្ថុតាងបានរួមមាន÷
១-រថយន្ត ១គ្រឿង ម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា C.K.7899 និងសម្ភារះមួយចំនួន ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ច ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្នងការដ្ឋានខេត្តព្រះសីហនុកំពុងបន្តធ្វើការសាកសួរតាមជំនាញាតាមនិតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *