ខេត្តបាត់ដំបង៖កាលពីពេលថ្មី សារព័ត៌មានយើងខ្ញុំ បានទទួលប្រភពព័ត៌មានមួយពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងខេត្តបាត់ដំបង បានរាយការនិងផ្តល់ព័ត៌មានទីតាំងជាច្រើនថា៖នៅក្នុងមូលដ្ឋានសង្កាត់ពួកគាត់រស់នៅសំបូរណាស់ឥឡូវ ល្បែងស៊ីសង លែងចាក់ភ្នាល់ដាក់ប្រាក់តាមប្រព័ន្ធទូរទស្សន៍អនឡាញ បានកំពុងដំណើរការឡើងវិញសារជាថ្មីបង្កភាពអសន្តិសុខក្នុងទឹកដីនៃខេត្តបាត់ដំបង ព្រោះបិទមិនបានប៉ុន្មានខែផង ស្រាប់តែបើកឡើងវិញព្រោងព្រាត តែមិនទាន់ឃើញលោកពេជ្រ សារ៉ែន អធិការក្រុងនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានដឹកនាំកម្លាំងចុះមកបង្ក្រាបតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅឡើយនោះទេ។
គួររំលឹកផងដែរថា៖ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាដាច់ណាត់មួយកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅនេះ អោយលោកអភិបាលនិងស្នងការរាជធានីខេត្ត ទាំង ២៥ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទទាំងអស់អោយខាន់តែបាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ទៀតថា អាជ្ញាធរ និងសមត្ថកិច្ចស្រុក ក្រុង ខណ្ឌ ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើស ល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ ត្រូវប្រឈមបាត់បង់តំណែងទៀតផង។បើយោងប្រភពមួយពីក្រុមញៀនលេងល្បែងមាន់ជល់តាមទូរទស្សន៍អនឡាញវិញ បានអោយដឹងថា៖ ម្ចាស់គ្រប់គ្រង់បនល្បែងជាង៤០ទីតាំងនៅខេត្តបាត់ដំបង មានឈ្មោះ(តែន) តែគាត់មានតួនាទី ជាអ្វីមិនដឹងនោះទេ.? តែដឹងថាគាត់ជាមេធំ ដែលអាចបើកល្បែងសុីសងទាំងនេះទៅបានយ៉ាងរលូន ព្រោះប្រភពពីរនាក់ញៀនល្បែងថាបើគេមិនរត់ការបង់ថ្លៃសេវាជូនដល់អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមួយចំនួននៅក្នុងនោះ គេក៏មិនអាចលេងបានដែរ។ បើយោងប្រភពរិះគន់ពីប្រជាពលរដ្ឋនៅហាង កាហ្វេ នានា បាននាំគ្នារិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្វក្រុងបាត់ដំបងថា បើទោះបីមានល្បែងសុីសងជល់មាន់តាមអនឡាញជាច្រើនកន្លែងក្នុងមូលដ្ឋានខ្លួនគ្រប់គ្រោងក៏ដោយ ក៏មិនបង្ក្រាបដែរ.! តែបើប្រជាពលរដ្ឋលេង បៀរ នៅតាមផ្ទះ(មួយវង់ ឬពីរវង់) កែអផ្សុកនោះ គឺឃើញចុះទៅបង្ក្រាបដេញចាប់រត់ចែកជើងគ្នាព្រោងព្រាត។ ប្រភពរិះគន់បន្តថា បង្ក្រាបស្អី បើធ្វើការ (ហោប៉ៅចុះក្រោម) បើមិនទាន់បង់ថ្លៃសេវាក្រោម តុ លើតុទេ កុំស្មានថាលោក (តែន) អាចបើកលេងបានដល់ង៉ៃនេះឱ្យសោះ។ ប្រជាពលរដ្ឋសូមសំណូមពរទៅដល់លោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោក សុខ លូរ អភិបាលខេត្តបាត់ដំបង សូមមេត្តាចាត់វិធានការបង្ក្រាបល្បែងស៊ីសងមាន់ជល់អនឡាញនៅក្នុងក្រុងបាត់ដំបងជាបន្ទាន់ផងទាន។ មិនគួរបណ្តែតបណ្តោយ អោយមេបនល្បែងឈ្មោះ (តែន) បើកបនល្បែងពេញភូមិសង្កាត់ក្រុង មិនចាត់វិធានការបង្ក្រាបនោះទេ។ ប្រការនេះកំពុងធ្វើអោយប្រជាពលរដ្ឋព្រួយបារម្ភភ័យខ្លាចជាខ្លាំង ចំពោះបញ្ហា អសន្តិសុខក្នុងមូលដ្ឋាន បង្កទៅជា កើតអំពើហិង្សា អំពើចោរកម្ម លួច ឆក់ ប្លន់ ប្រើប្រាស់គ្រឿងញៀនជាដើម។ល។ វាកើតចេញពីក្នុងវង់បនល្បែងស៊ីសងទាំងនេះហើយ។
ជុំវិញនៃការចុះផ្សាយខាងលើ សារព័ត៌មានយើងខ្ញុំគ្រាន់តែនាំសារជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានជ្រាបជាព័ត៌មាន ពីរឿងអាក្រក់ និងរឿងល្អ ក្នុងសង្គម តែប៉ុណ្ណោះ មិនមានចេតនាមួលបង្កាច់ បង្ខូច ឬជាន់ពន្លិចបុគ្គលណាម្នាក់ឲ្យរើសអើងនោះឡើយ បើសាម៉ីខ្លួនដែលជាប់ពាក់ព័ន្ធគិតថាការចុះផ្សាយមួយនេះមិនមានភាព សុក្រិត និងយុត្តិធម៌សម្រាប់ខ្លួនទេនោះ សារព័ត៌មានយើងរងចាំធ្វើការបកស្រាយបំភ្លឺឡើងវិញរៀងរាល់ម៉ោងធ្វើការ៕ដោយ៖រី រិន